កម្មវិធី​គេហទំព័​រនៅ​​លើ​ Blogger
ជាទូទៅ ការរចនាគេហទំព័រ​​ដោយ​ផ្ទាល់​នៅ​លើ​ប្រព័ន្ធ​ Blogger ត្រូវការ​នូវ​ចំណេះ​ដឹង​ពី​​ភាសាគំរូ​គេហទំព័រ (template language) ​របស់​ប្រព័ន្ធ Blogger មួយ​ភាសា​ទៀត ដែល​មាន​ភាព​សាំញ៉ាំ​គួរ​សម​ដែរ​។ ក៏ប៉ុន្តែ​ មាន​វិធី​ម៉្យាងដែល​អនុញ្ញាត​អោយ​យើងអាច​ប្រើប្រាស់​ភាសា JavaScript ជំនួស​អោយ​ភាសា​គំរូ​គេហទំព័រ​​បស់​ប្រព័ន្ធ Blogger បាន​។ គឺ​យើង​ត្រូវ​បង្កើត​​កម្មវិធី​គេហទំព័រ​មួយ​នៅ​ក្នុង​​ប្រព័ន្ធ Google App Script រួចហើយ​បញ្ជូល​វា (embed) ទៅ​ក្នុង​ blog ថ្មី​ណា​មួយ​របស់​យើង​​នៅ​ក្នុង​ប្រព័ន្ធ​ Blogger ។ បន្ទាប់មក យើង​គ្រាន់​តែរចនា​កម្មវិធី​គេហទំព័រ​របស់​យើង​នៅ​ក្នុង​ប្រព័ន្ធ Google App Script គឺ​ជាការ​ស្រេច​។​

ដើម្បី​បង្កើត​កម្មវិធីគេហទំព័រ​នៅ​ក្នុង​ប្រព័ន្ធ Google App Script យើង​អាច​អាន​អត្ថបទ​តាម​រយៈ​អាស័យ​ដ្នាខាង​ក្រោម​នេះ៖

https://devopenblogger.blogspot.com/2019/03/blog-post_45.html

បន្ទាប់​មក​នៅ​ក្នុង​ blog ថ្មី​ណា​មួយ​របស់​យើង​នៅ​ក្នុង​ប្រព័ន្ធ Blogger យើង​អាច​​ចុច​បើក​មើល​ template របស់​វា​ ហើយ​​ជំនួស​អ្វី​ៗ​នៅ​ក្នុង​នោះទាំងអស់​ ដោយ​កូដ​ដូច​ខាង​ក្រោម​នេះ៖

<?xml version="1.0" encoding="UTF-8" ?>
<!DOCTYPE html>
<html>
<head>

   <data:blog.pageTitle/>

<b:skin><![CDATA[*{padding:0;margin:0;}]]></b:skin>
</head>
<body>










</body>
</html>

នៅ​ពេល​ដែល​យើង​បញ្ចូល​កម្មវិធី​គេហទំព័រ​នៅ​ក្នុង​ប្រព័ន្ធ Google App Script ចូល​ទៅ​ក្នុង​ blog របស់​យើង​នៅ​ក្នុង​ប្រព័ន្ធ Blogger រួច​ហើយ យើង​នឹង​ឃើញ​មាន​លទ្ធផល​ជា​ឧទាហរណ៍​ដូច​ខាង​ក្រោម​នេះ៖

https://webdesign-kb.blogspot.com/