
Google Apps Script គឺជាប្រព័ន្ធមួយ ដែលនៅលើនោះយើងអាចសរសេរកម្មវីធីជាភាសា JavaScript ទាំងឡាយ ដែលអាចដំណើរការបាននៅលើ server របស់ក្រុមហ៊ុន Google ។ និយាយអោយចំគឺ កម្មវិធី App Script ស្រដៀងនឹងកម្មវិធី Node.js ដែរ តែខុសគ្នានៅត្រង់ថា កម្មវីធី App Script អាចយកក្បួនខ្នាតទាំងឡាយពីកម្មវិធីស្ទើរតែទាំងអស់របស់ក្រុមហ៊ុន Google មកប្រើការដូចជា Gmail, YouTube, Google Sheets, Google Docs, និង Blogger ជាដើម។
ដោយឡែក ដើម្បីបង្កើតកម្មវីធីគេហទំព័រ (Web App) នៅលើប្រព័ន្ធ Google App Script ជាដំបូងយើងត្រូវចូលទៅកាន់គេហទំព័រនេះ https://script.google.com/home/my ។ បន្ទាប់មកទៀត យើងត្រូវចុចបង្កើត project មួយដោយដាក់ឈ្មោះថាអ្វីមួយ ដូចជា «Web App Sample» ជាដើម។
បន្ទាប់មកទៀត នៅក្នុងឯកសារមានឈ្មោះថា Code.js យើងចាំបាច់ត្រូវបង្កើតក្បួនចំនួនពីរដូចនៅក្នុងរូបខាងក្រោមនេះ ព្រោះវាជាការទាមទារខានមិនបានរបស់ប្រព័ន្ធ Google App Script ។

បន្ទាប់មកទៀត យើងក៏ត្រូវបង្កើតឯកសារប្រភេទ html មួយទៀត ដែលមានឈ្មោះថា index.html ដែលនៅក្នុងនោះត្រូវមានធាតុមួយចំនួននិងតំណរ link ដូចខាងក្រោមនេះ៖

មានឯកសារពីរនេះហើយ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងត្រូវបង្កើតឯកសារឈ្មោះ js.html និងឯកសារឈ្មោះ css.html ថែមទៀត ហើយនៅក្នុងឯកសារនិយមួយត្រូវមានធាតុមួយចំនួនដូចខាងក្រោមនេះ៖


នៅពេលដែលមានឯកសារទាំងបួននេះហើយ ដើម្បីបង្កើតកម្មវិធីគេហទំព័រ យើងត្រូវចុច Publish > Deploy as web app > Who has access to the app: > Anyone, even anonymous ។
បើអ្វីបានប្រព្រឹត្តទៅដោយរលូន យើងនឹងឃើញអាស័យដ្ឋាននៃកម្មវិធីគេហទំព័របស់យើងនៅកន្លែងដែលមានសរសេរថា «Current web app URL:» ហើយបើយើងចំលងយកអាស័យដ្ឋាននេះទៅបើកមើល យើងនឹងឃើញកម្មវិធីគេហទំព័ររបស់យើងបង្ហាញលទ្ធផលដូចរូបខាងក្រោមនេះ៖

ក្រោយពីមានកម្មវិធីគេហទំព័រមួយនៅក្នុងប្រព័ន្ធ Google App Script រួចហើយ យើងក៏អាចយកវាទៅបញ្ជូល (embed) ក្នុងកន្លែងណាមួយនៅក្នុងប្លក់របស់យើងបានដែរ ដោយធ្វើដូចខាងក្រោមនេះ៖