Install Django​ Web Framework

មុន​នឹង​តំលើង​កញ្ចប់ Django យើង​ចាំបាច់​ត្រូវ​បង្កើត​ virtual environment មួយ​ជាមុន​សិន ដោយ​បើក​បង្អួច​ខ្មៅ​និង CD ចូល​ទៅ​ក្នុង​ថត​ដែល​ជា​កម្មវិធី​គេហទំព័រ​របស់​យើង រួច​សរសេរ​កូដ​ដូច​ខាង​ក្រោម​នេះ៖

pip install virtualenv
virtualenv --always-copy myvenv

បន្ទាប់​មកទៀត យើង​អាច​តំលើង​កញ្ចប់​ Django នៅ​ក្នុង​ virtual environment របស់​យើង​បាន​ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

myvenv\Scripts\activate
pip install django

ជាទូទៅ ការបង្កើត​កម្មវិធី​គេហទំព័រ​ណា​មួយ​ ដោយ​ប្រើប្រាស់​កញ្ចប់ Django យើង​ចាំបាច់​ត្រូវ​បង្កើត​កម្មវិធី​គំរូ​មួយ​ជា​មុន​សិន ដោយ​សរសេរ​កូដ​មួយ​បន្ទាត់​ដូច​ខាងក្រោម​នេះ៖

django-admin startproject mysite .

ក្រោយ​ពី​កម្មវិធី​គំរូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​រួច​ហើយ យើង​អាច​ដំណើរការ​កម្មវិធី​នេះ​បាន ដោយ​បង្កើត​ឯកសារ​មួយ​មាន​ឈ្មោះ​ជា​ឧទាហរណ៍​ដូចជា start.bat ជាដើម​ទុក​នៅ​ក្នុង​ថត​ជា​មួយ​នឹង​ឯកសារ manage.py ​និង​សរសេរ​កូដ​ដូច​ខាង​ក្រោម​នេះ៖

call myvenv\Scripts\activate
start http://localhost:8000
python manage.py runserver

ហើយ​បើ​យើង​ចុច​ឯកសារ start.bat នេះ ដែល​នឹង​ធ្វើ​អោយ​ browser ត្រូវ​បាន​បើក​ឡើង និង​បង្ហាញ​រូបភាព​ដូច​ខាង​ក្រោម​នេះ បាន​ន័យ​ថា យើង​បាន​តំលើង​កញ្ចប់ Django និង​បង្កើត​កម្មវិធី​គំរូ​មួយ​ប្រកប​ដោយ​ជោគ​ជ័យ​៕