Static Method គឺជា method ទាំងឡាយណាដែលមិនត្រូវការ instance ជា argument សំរាប់ parameter self ហើយក៏គ្មាន parameter self នៅក្នុងនោះដែរ។ ដើម្បីបង្កើត static method យើងត្រូវធ្វើដូចខាងក្រោមនេះ៖
class Cash():
def __init__(self):
print('The constructor has been called.')
def display():
print('Show info.')
display = staticmethod(display)
money = Cash()
Cash.display()
money.display()
The constructor has been called. Show info. Show info.
ជារួម static method មានសណ្ឋានដូចជា function ធម្មតានៅខាងក្រៅថ្នាក់ដែរ ទោះជាវាត្រូវបានបង្តើតឡើងនៅក្នុងថ្នាក់យ៉ាងណាក៏ដោយ។ ម៉្យាងទៀត ដោយសារតែ static method ត្រូវបានបង្កើតឡើងនៅក្នុងថ្នាក់ ដូចនេះគ្រប់ការយក static method មកប្រើ ត្រូវតែធ្វើឡើងតាមរយៈថ្នាក់របស់វាឬ instance នៃថ្នាក់របស់វា៕














