ក្រោយពី virtual environment ត្រូវបានបង្កើតឡើងរួចហើយ និងកម្មវិធីគេហទំព័រ Rental Bicycle App ជាអប្បបរិមា ត្រូវបានបង្កើតឡើងរួចហើយ យើងអាច deploy កម្មវិធីនេះទៅកាន់ប្រព័ន្ធ GitHub និង Heroku បានដោយគ្មានបញ្ហាអ្វីឡើយ ដោយគ្រាន់តែបង្កើតឯកសារចាំបាច់ចំនួន ៣ គឺ Procfile, requirements.txt, runtime.txt គឺជាការស្រេច។
ដោយឡែក Procfile គឺជាឯកសារគ្មាន extension ប្រើប្រាស់សំរាប់សរសេរផ្តល់ព័ត៌មានដល់ប្រព័ន្ធ Heroku អោយដំណើរការកូដនៅក្នុងឯកសារណាមួយ ដើម្បីដំណើរការកម្មវិធីគេហទំព័ររបស់យើង។ ហើយនៅក្នុងបរិបទនៃកម្មវិធី Rental Bicycle App យើងត្រូវសរសេរព័ត៌មាននៅក្នុងឯកសារ Procfile ដូចខាងក្រោមនេះ៖
1 | web: python app.py |
ចំពោះព័ត៌មាននៅក្នុងឯកសារ requirements.txt វិញ វាជាព័ត៌មានប្រាប់ដល់ប្រព័ន្ធ Heroku អោយតំលើងកញ្ចប់ចាំបាច់ទាំងឡាយដែលយើងបានតំលើងនៅក្នុង virtual environment របស់យើង ដោយប្រើប្រាស់បញ្ជា pip ។ ហើយដើម្បីបង្កើតឯកសារ requirements.txt រួមជាមួយនឹងព័ត៌មាននៃកញ្ចប់ដែលត្រូវបានដំឡើង យើងគ្រាន់តែដំណើរការ virtual environment របស់យើង និងសរសេរនៅលើបង្អួចខ្មៅដោយធ្វើដូចខាងក្រោមនេះ៖
1 2 | myvenv\Scripts\activate pip freeze > requirements.txt |
បន្ទាប់មកទៀត យើងចាំបាច់ត្រូវបង្កើតឯកសារឈ្មោះ runtime.txt មួយទៀត ដែលនៅក្នុងនោះ យើងចាំបាច់ត្រូវសរសេរព័ត៌មានប្រាប់ដល់ប្រព័ន្ធ Heroku អោយប្រើប្រាស់ភាសា Python លេខណាមួយដើម្បីដំណើរការកម្មវិធី Rental Bicycle App របស់យើង ដោយសរសេរដូចខាងក្រោមនេះ៖
1 | python - 3.8 . 5 |
ចុងក្រោយបង្អស់ យើងត្រូវធ្វើការកែប្រែកូដនៅក្នុងឯកសារដែលជាកម្មវិធីមេរបស់របស់យើង ក្នុងគោលបំណងធ្វើយ៉ាងណា អោយវាអាចដំណើរការ online នៅលើប្រព័ន្ធ Heroku ផង និងអាចដំណើរការ offine នៅក្នុងកំព្យូទ័រផ្ទាល់ខ្លួនរបស់យើងផង ដោយធ្វើដូចខាងក្រោមនេះ៖
1 2 3 4 5 6 7 8 9 10 11 12 13 | #\app.py import os from bottle import route, run @route ( '/' ) def main(): return "Hello World!" if 'DYNO' in os.environ: run(host = '0.0.0.0' , port = os.environ.get( 'PORT' , 9000 )) else : run(host = 'localhost' , port = 9000 , debug = True , reloader = True ) |
មួយវិញទៀត ដើម្បីចំលងយកកម្មវិធីគេហទំព័រ Rental Bicycle App របស់យើងទៅដាក់នៅក្នុង repository ណាមួយ មានដូចជា Rental-Bicycle-App នៅក្នុង account របស់យើងនៅលើប្រព័ន្ធ GitHub យើងចាំបាច់ត្រូវ download និងតំលើងកម្មវិធី git ដោយចូលទៅកាន់គេហទំព័រមួយនេះ https://git-scm.com/downloads ។ លុះមានកម្មវិធី git នៅក្នុងកំព្យូទ័ររបស់យើងហើយ យើងអាចចំលងយកកូដនៃកម្មវិធី Rental Bicycle App របស់យើងទៅដាក់នៅលើប្រព័ន្ធ GitHub បានដោយសរសេរបញ្ជានៅលើបង្អួចខ្មៅ ដូចខាងក្រោមនេះ៖
1 2 3 4 5 | git init git remote add origin https: / / github.com / Sokhavuth / Rental - Bicycle - App.git git add . git commit - m "First commit" git push origin master |
បន្ទាប់មកទៀត ដើម្បីតំលើងឬ deploy កម្មវិធីគេហទំព័រ Rental Bicycle App របស់យើងនៅលើប្រព័ន្ធ Heroku យើងគ្រាន់តែបង្កើត app ថ្មីមួយនៅក្នុងប្រព័ន្ធ Heroku និងភ្ជាប់ link មកកាន់ repository នៃកម្មវិធី Rental Bicycle App នៅលើប្រព័ន្ធ GitHub គឺជាស្រេច។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយនៃកម្មវិធី Rental Bicycle App ដែលត្រូវបានតំលើងនៅលើប្រព័ន្ធ Heroku ៕
https://khmerweb-rba.herokuapp.com/