var x = 10; function myfunction(){ console.log("តំលៃរបស់ x គឺ៖ "+x); x = x - 1; if(x == 0) return; myfunction(); } myfunction();
នៅលើបន្ទាត់លេខ 10 គឺជាការយកក្បួន myfunction មកប្រើនៅក្នុងក្បួន myfunction ខ្លួនឯង ដែលជាប្រការនឹងធ្វើអោយក្បួននេះ ត្រូវយកទៅប្រើជាដដែលៗរហូតដល់តំលៃលេខរបស់ x ស្មើនឹងសូន្យទើបឈប់។ ហើយនៅពេលដែលក្បួន myfunction ត្រូវយកទៅអនុវត្តម្តង តំលៃលេខរបស់ x ត្រូវថយចុះ 1 ។
ដូចនេះ នៅពេលដែលក្បួន myfunction ត្រូវយកទៅប្រើចំនួន ១០ ដង តំលៃលេខរបស់ x នឹងថយចុះរហូតដល់ ០ ដែលជាកត្តាធ្វើអោយលក្ខខ័ណ្ឌនៅជាប់នឹងបញ្ជា if ត្រូវបំពេញ ដែលធ្វើអោយការយកក្បួន myfunction មកប្រើត្រូវបញ្ឈប់។
ក៏ប៉ុន្តែ យើងត្រូវប្រយ័ត្នប្រយែងក្នុងការសរសេរកូដបង្កើតយន្តការ recursion ពីព្រោះយន្តការនេះតែងតែបង្ករអោយមានបញ្ហា infinite loop ដែលធ្វើអោយកម្មវិធីរបស់យើងដំណើរការទៅជាប់រហូតគ្មានឈប់៕