នៅក្នុងថ្នាក់មួយ បើសិនជាមាន attribute ផ្សេងៗមានសញ្ញា _ ពីរនៅពីមុខ attribute ទាំងនោះនឹងមិនអាចត្រូវយកទៅប្រើនៅខាងក្រៅថ្នាក់ ដោយប្រើប្រាស់ឈ្មោះដូចនោះបានឡើយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
class Cash():
def __init__(self, money=0):
self.__money = money
def display(self):
print(self.__money)
sale = Cash(1000)
sale.display()
print(sale.__money)
1000
Traceback (most recent call last):
File "C:/pythonProject/main.py", line 11, in <module>
print(sale.__money)
AttributeError: 'Cash' object has no attribute '__money'
គ្រប់ attribute នៅក្នុងថ្នាក់ដែលមានសញ្ញា _ នេះពីរនៅពីមុខគឺជា private attribute ពីព្រោះវាមិនអាចត្រូវយកទៅប្រើនៅខាងក្រៅថ្នាក់របស់វាបានឡើយ។ ក៏ប៉ុន្តែ បើយើងពិតជាចង់យក private attribute ទាំងឡាយទៅប្រើប្រាស់នៅខាងក្រៅថ្នាក់មែននោះ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
class Cash():
def __init__(self, money=0):
self.__money = money
def display(self):
print(self.__money)
sale = Cash(1000)
sale.display()
print(sale._Cash__money)
1000 1000














