Lambda Function

ក្រៅ​ពី function ​និង​ក្បួន​ខ្នាត​មួយ​ចំនួន ដែល​យើង​បាន​ប្រើប្រាស់​កន្លង​មក​សំរាប់​​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ នៅ​មាន​បច្ចេកទេស​ជាន់​ខ្ពស់ (advanced feature) មួយ​ចំនួន​ទៀត ដែល​យើង​អាច​យក​មក​ប្រើប្រាស់​ បន្ថែម​ទៅ​លើ​ក្បួន​ខ្នាត​ទាំងនោះ​។

ជាក់ស្តែង lambda គឺ​ជា function គ្មាន​ឈ្មោះ មាន​តែ​ parameter និង expression មួយ​តែ​ប៉ុណ្ណោះ​។ lambda បញ្ជូន​វត្ថុ​ដែល​ជា​លទ្ធផល​បាន​មក​ពី expression នៅ​ក្នុង​នោះ ទៅ​កាន់​កន្លែង​ណា​ដែល lambda ត្រូវ​បាន​ call ។ យ៉ាងណាម៉ិញ ការបង្កើត lambda ត្រូវ​ធ្វើ​ឡើង​ដូច​ខាង​ក្រោម​នេះ៖

នៅ​ក្នុង​កម្មវិធី​ខាង​លើនេះ នៅ​ពេល​ដែល statement ដែល​ជា lambda ត្រូវ​បាន​យក​ទៅ​អនុវត្ត វត្ថុ​ដែល​ជា​ function អត់​ឈ្មោះ​មួយ ត្រូវ​បាន​បង្កើត​ឡើង​។ ហើយ នៅ​ក្នុង function នោះ ឈ្មោះ sale និង buy ជា parameter ចំណែក​ឯ sale - buy គឺ​ជា expression មួយ​ដែល​ជា body របស់ function នោះ​។

មួយវិញទ់ៀត យើង​សង្កេត​ឃើញ​ថា ថ្វីត្បិត​តែ​នៅ​ក្នុង function ដែល​ជា lambda ខាង​លើ គ្មាន statement return ក៏​ពិត​មែន តែ function មួយ​នេះ នឹង​បញ្ជូន​វត្ថុ​ដែល​ជា​លទ្ធផល​បាន​មក​ពី expression នៅ​ក្នុង​នោះ ទៅ​កាន់​កន្លែង​ណា​ដែល​ function អត់​ឈ្មោះ​មួយ​នេះ ត្រូវ​បាន call ។

យ៉ាងណាម៉ិញ ផល​ប្រយោជន៍​នៃ​ការបង្កើត function អត់​ឈ្មោះ lambda គឺ​ថា​ function មួយ​នេះ​មាន​លក្ខណៈ​ជា expression អាស្រ័យ​ហេតុនេះ នៅ​កន្លែង​ណា​ដែល expression អាច​ត្រូវ​ប្រើប្រាស់​បាន function អត់​ឈ្មោះ lambda ក៏​អាច​ត្រូវ​ប្រើប្រាស់​បាន​ដូច​គ្នា​៕