Abstract Superclass គឺជា superclass ទាំងឡាយណា ដែលទាមទារអោយយើងបង្កើត method មួយចំនួននៅក្នុង subclass ដើម្បីអោយ method ទាំងឡាយនៅក្នុង superclass នោះអាចត្រូវ call បាន។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
class Cash(): def displayProfit(self): self.getProfit() class Capital(Cash): def __init__(self, sale, buy): self.sale = sale self.buy = buy def getProfit(self): print(self.sale - self.buy) money = Capital(1000, 900) money.displayProfit()
100
យើងគួររំលឹកឡើងវិញថា ការយកវត្ថុមិនទាន់ត្រូវបានបង្កើតមកប្រើនៅពេលបង្កើត function ឬ method អាចត្រូវធ្វើទៅបាន ពីព្រោះ block នៃ statement នៅក្នុង function ឬ method មិនទាន់ត្រូវយកទៅអនុវត្តនៅឡើយទេ នៅពេលដែល function និងឬ method ទាំងនោះត្រូវបានបង្កើតឡើង។ statement ទាំងនោះត្រូវយកទៅអនុវត្ត នៅពេលណាដែល function និងឬ method ត្រូវបាន call តែប៉ុណ្ណោះ។
សរុបមក superclass ឈ្មោះ Cash គឺជា abstract superclass ព្រោះវាទាមទារអោយយើងបង្កើត method ឈ្មោះ getProfit() នៅក្នុង subclass របស់វា ដើម្បីអាចអោយ method ឈ្មោះ displayProfit() នៅក្នុង superclass នោះ អាចត្រូវ call បាន៕