អ្វី​ទៅ​​ជា XHTML?

XHTML ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ថា EXtensible HyperText Markup Language ដែល​ជា​ភាសា​មួយ​ប្រភេទ​ទៀត ប្រើសំរាប់​សរសេរ​រៀបចំ​បង្កើត​ទំព័រ​ផ្សេង​ៗ​នៅ​លើ browser ដូច​ជា​ភាសា HTML ដែរ​។ និយាយ​អោយ​ចំ ភាសា XHTML ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ការ​យក​ភាសា HTML មក​ពង្រីក​បន្ថែម​ទៀត និង​កំណត់​ការប្រើប្រាស់​ភាសា HTML អោយ​មាន​លក្ខណៈ​តឹងរឹង​ជាង​ការប្រើប្រាស់​ភាសា HTML តាម​ធម្មតា​។

អាស្រ័យហេតុ​នេះ គេ​អាច​និយាយ​បានថា XHTML គឺ​ជា​ភាសា HTML មួយ​ប្រភេទ​ដែល​អនុញ្ញាត​អោយ​យើង​អាច​បង្កើត​និង​ប្រើប្រាស់ element ថ្មី​ៗ​ទៀត តាម​បែប​ភាសា XML នៅ​ក្នុង​សរសេរ​រៀបចំ​បង្កើត​ទំព័រ HTML ។ ក៏ប៉ុន្តែ គ្រប់​ទំព័រ HTML ទាំងអស់​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​បែប​ភាសា XHTML យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន element ដូច​ខាង​ក្រោម​នេះ​ដែរ​៖

<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.1//EN"
"http://www.w3.org/TR/xhtml11/DTD/xhtml11.dtd">
<html xmlns="http://www.w3.org/1999/xhtml">
  <head>
  	<title></title>
  </head>
  
  <body>

  </body>
</html>
លើស​ពី​នេះ​ទៀត ភាសា XHTML ទាមទារ​អោយ​ប្រើប្រាស់ element នៅ​ក្នុង​ភាសា HTML អោយ​ត្រឹម​ត្រូវ ដោយ​ត្រូវ​មាន​ជានិច្ច​នូវ​ tag បើក និង tag បិទ ដូច​ខាង​ក្រោម​នេះ៖
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.1//EN"
"http://www.w3.org/TR/xhtml11/DTD/xhtml11.dtd">
<html xmlns="http://www.w3.org/1999/xhtml">
  <head>
  	<title>ភាសា XHTML</title>
  </head>
  
  <body>
	

This is a paragraph

This is another paragraph

</body> </html>

This is a paragraph

This is another paragraph


ចំពោះ element សំរាប់​ចុះបន្ទាត់ element សំរាប់​គូស​បន្ទាត់ និង element ផ្សេង​ៗ​ទៀត ដែល​មាន​ទំរង់​ដូច​នេះ ចាំបាច់​ត្រូវ​សរសេរ​ដូច​ខាង​ក្រោម​នេះ៖
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.1//EN"
"http://www.w3.org/TR/xhtml11/DTD/xhtml11.dtd">
<html xmlns="http://www.w3.org/1999/xhtml">
  <head>
  	<title>ភាសា XHTML</title>
  </head>
  
  <body>
	A break: <br/>
	A horizontal rule: <hr/>
	An image: <img src="happy.gif" alt="Happy face" />
  </body>
</html>
មួយវិញទៀត បណ្តា tag និង attribute ទាំងឡាយ​នៅ​ក្នុង​ភាសា XHTML ចាំបាច់​ត្រូវ​តែ​ជា​អក្សរ​តូច​។ ហើយ​តំលៃ​របស់ attribute ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​សញ្ញា​ធ្មេញ​កណ្តុរ​។ លើ​ពី​នេះ​ទៀត attribute ទាំងឡាយ ត្រូវ​តែ​មាន​តំលៃ​មួយ​ជា​និច្ច​។ ពិនិត្យ​កូដ​ខាង​ក្រោម​នេះ៖
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.1//EN"
"http://www.w3.org/TR/xhtml11/DTD/xhtml11.dtd">
<html xmlns="http://www.w3.org/1999/xhtml">
  <head>
  	<title>ភាសា XHTML</title>
  </head>
  
  <body>
	
	
  </body>
</html>