បណ្តាកម្មវិធីគេហទំព័រទាំងឡាយ តែងតែត្រូវការនូវឯកសារមួយចំនួន មានដូចជា ឯកសាររូបភាព ឯកសារ css ឯកសារ JavaScript និង ពុម្ពអក្សរ យកមកប្រើប្រាស់ក្នុងការតុបតែងលំអ និងឬសរសេរកូដសំរាប់ client-side ជាដើម។ ជាភាសាអង់គ្លេស ឯកសារទាំងនោះត្រូវហៅថា static file ។
នៅក្នុងកម្មវិធីជាភាសា Python ដោយប្រើប្រាស់កញ្ចប់ Flask ដើម្បីអាចប្រើប្រាស់ឯកសារ static ទាំងនោះបាន យើងចាំបាច់ត្រូវដាក់វានៅក្នុងថតមួយមានឈ្មោះថា «static» ដែលត្រូវស្ថិតនៅក្នុងថតជាមួយនឹងឯកសារដែលជាកម្មវិធីមេ ឧទាហរណ៍ដូចជាឯកសារ index.py ជាដើម។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖

#c:\flask\index.py
from flask import Flask
app = Flask(__name__)
app.config["TEMPLATES_AUTO_RELOAD"] = True
from flask import render_template
@app.route('/')
def index():
return render_template('index.html', data={'title':'Blog Title'})
<!DOCTYPE html>
<html>
<head>
</head>
<body>
{{data.title}}
</body>
</html>
កូដនៅលើបន្ទាត់លេខ 5 បង្ហាញពីការយកឯកសាររឹង ដែលជាឯកសារ css មានឈ្មោះថា style.css មកប្រើ។ ចំណែកឯកូដនៅលើបន្ទាត់លេខ 6 វិញ គឺជាការយកឯកសាររឹង ដែលជាឯកសារ JavaScript មានឈ្មោះថា script.js មកប្រើ៕