សំណុំ set គឺជាវត្ថុមានប្រភេទជា container ដែលនៅក្នុងនោះអាចមានវត្ថុជាច្រើនទៀត។ ហើយការបង្កើតសំណុំ set ត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} print(week_days)
វត្ថុនៅក្នុងសំណុំ set គឺជា element របស់សំណុំ set ។ element ទាំងនោះគ្មានលេខរៀងច្បាស់លាស់ទេ គឺវាអាចផ្លាស់ប្តូរទីតាំងបានគ្រប់ពេលវេលា។ ម៉្យាងទៀត element របស់សំណុំ set ត្រូវតែជាវត្ថុ immutable ។ ដូចនេះ យើងមិនអាចយកកំរង list មកធ្វើជា element របស់សំណុំ set បានឡើយ។ ផ្ទុយទៅវិញ សំណុំ set គឺជាវត្ថុ mutable បានន័យថា element នៅក្នុងសំណុំ set អាចត្រូវជំនួសដោយវត្ថុ immutable ។ លើសពីនេះទៀត element នៅក្នុងសំណុំ set មិនអាចដូចគ្នាបានឡើយ ព្រោះ element ដូចគ្នានឹងត្រូវបង្រួមមកនៅមានតែមួយ ជាស្វ័យប្រវត្តិ។
នៅក្នុងភាសា Python ដែលហៅថាប្រមាណវិធី differentiation operation គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះមានការប្រើប្រាស់ operator - ដើម្បីចំលងយកសំណុំ set ណាមួយ មកដក element ដូចទៅនឹង element របស់សំណុំ set ណាមួយទៀតចេញ ក្នុងគោលបំណងបង្កើតសំណុំ set មួយថ្មីទៀត។
យើងអាចយកសំណុំ set ផ្សេងៗមកធ្វើប្រមាណវិធី differentiation operation ដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} holidays = {'Saturday', 'Sunday'} working_days = week_days - holidays print(working_days)
នៅក្នុងភាសា Python ដែលហៅថាប្រមាណវិធី union operation គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះមានការប្រើប្រាស់ប្រមាណសញ្ញា | ដើម្បីចំលងយក element នៅក្នុងសំណុំ set ចំនួនពីរ មកប្រជុំគ្នាបង្កើតបានជាសំណុំ set មួយថ្មីទៀត។
យើងអាចយកសំណុំផ្សេងៗមកធ្វើប្រមាណវិធីប្រជុំដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} years = {'2020', '2021'} week_days_years = week_days | years print(week_days_years)
នៅក្នុងប្រមាណវិធី union operation, element ទាំងអស់ដែលត្រូវបានចំលងមកពីសំណុំ set ទាំងពីរ ត្រូវដាក់បញ្ចូលគ្នាបង្កើតជាសំណុំ set ថ្មីមួយទៀត តែចំពោះ element ដូចគ្នា គឺត្រូវជ្រើសរើសយកតែមួយប៉ុណ្ណោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} years_holidays = {'2020', '2021', 'Saturday', 'Sunday'} week_days_years = week_days | years_holidays print(week_days_years)
ដោយហេតុថា នៅក្នុងសំណុំ set , element ទាំងឡាយមិនអាចដូចគ្នាបាន កត្តានេះធ្វើអោយសំណុំ set មានលក្ខណៈខុសពីកំរងផ្សេងៗទៀត។ element នៅក្នុងកំរង អាចជាវត្ថុប្រភេទណាក៏បានដែរ ហើយ element ទាំងនោះអាចដូចៗគ្នាជាច្រើនទៀត។ យ៉ាងណាម៉ិញ ភាពខុសគ្នារវាង element ទាំងឡាយនៅក្នងកំរង គឺលេខរៀងរបស់វា ដែលជាលំដាប់លំដោយសំរាប់សំគាល់ element ទាំងនោះនៅក្នុងកំរង។ ផ្ទុយមកវិញ element នៅក្នុងសំណុំ set គ្មានលេខរៀងឬលំដាប់ថ្នាក់ច្បាស់លាស់ឡើយ ហើយទីតាំងរបស់វា អាចត្រូវប្រែប្រួលបានគ្រប់ពេលវេលា។
នៅក្នុងភាសា Python ដែលហៅថាប្រមាណវិធី intersection operation គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះមានការប្រើប្រាស់ operator & ដើម្បីចំលងយក element ដូចគ្នានៅក្នុងសំណុំ set ពីរមកបង្កើតជាសំណុំ set ថ្មីមួយទៀត។
យើងអាចយកសំណុំ set ផ្សេងៗមកធ្វើប្រមាណវិធី intersection operation ដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} years_holidays = {'2020', '2021', 'Saturday', 'Sunday'} holidays = week_days & years_holidays print(holidays)
នៅក្នងុភាសា Python ដែលហៅថាប្រមាណវិធី symmetric difference គឺជាប្រមាណវិធីទាំងឡាយណាដែលប្រើប្រាស់ operator ^ ដើម្បីចំលងយក element ខុសគ្នានៅក្នុងសំណុំ set ពីរ មកបង្កើតជាសំណុំ set ថ្មីមួយទៀត។
យើងអាចយកសំណុំ set ផ្សេងៗ មកធ្វើប្រមាណវិធី symmetric difference ដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} years_holidays = {'2020', '2021', 'Saturday', 'Sunday'} working_days_years = week_days ^ years_holidays print(working_days_years)
យើងអាចយកសំណុំ set ផ្សេងៗមកធ្វើប្រមាណវិធី logical operaion ដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} empty_set = {} print(empty_set and week_days) print(empty_set or week_days) print(not empty_set) print(not week_days)
{'Monday', 'Sunday', 'Friday', 'Thursday', 'Saturday', 'Wednesday', 'Tuesday'}
True
False
យើងអាចយកសំណុំ set ផ្សេងៗ មកធ្វើប្រមាណវិធីប្រៀបធៀប ដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} holidays = {'Saturday', 'Sunday'} print(week_days == holidays) print(week_days != holidays) print(week_days > holidays) print(week_days < holidays) print(week_days >= holidays) print(week_days <= holidays)
True
True
False
True
True
False
ប្រមាណវិធីប្រៀបធៀបរវាងសំណុំ set មិនមែនជាប្រមាណវិធីប្រៀបធៀបតាមរបៀបវចនានុក្រមឡើយ។ ជាក់ស្តែង ការធ្វើប្រមាណវិធីប្រៀបធៀប ដោយប្រើប្រាស់ operator > មានដូចជា week_days > holidays គឺជាការធ្វើប្រមាណវិធីប្រៀបធៀប ដើម្បីពិនិត្យមើលថា តើសំណុំ set ឈ្មោះ week_day គឺជា superset នៃសំណុំ set ឈ្មោះ holidays មែនដែរឬយ៉ាងណា។
សំណុំ set ឈ្មោះ week_days ជា superset នៃសំណុំ set ឈ្មោះ holidays មានន័យថា សំណុំ set ឈ្មោះ week_days មាន element ច្រើនជាងសំណុំ set ឈ្មោះ holidays ហើយ element ទាំងអស់មាននៅក្នុងសំណុំ set ឈ្មោះ holidays មាននៅក្នុងសំណុំ set ឈ្មោះ week_days ។ ក្នុងករណីនេះ សំណុំ set ឈ្មោះ holidays ត្រូវចាត់ទុកថាតូចជាងសំណុំ set ឈ្មោះ week_days និងជា subset នៃសំណុំ set ឈ្មោះ week_days។ /p>
យើងអាចយកសំណុំ set ផ្សេងៗ មកធ្វើប្រមាណវិធី membership operation ដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} red_day = 'Sunday' print(red_day in week_days) print(red_day not in week_days)
True
យើងអាចយកសំណុំ set ផ្សេងៗ មកធ្វើប្រមាណវិធី indentification opeartion ដូចខាងក្រោមនេះ៖
week_days = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} seven_day = {'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday', 'Sunday'} print(week_days is seven_day) print(week_days is not seven_day)
True