Positional & Keyword Arguments

positional argument គឺ​ជា​ argument ទាំងឡាយ​ណា​ដែល​យើង​ផ្តល់​អោយ​ទៅ function ដោយ​តំរៀប​តាម​លេខរៀង​នៃ​ parameter នៅ​ក្នុង function ។ ដូចនេះ​ការផ្តល់ argument អោយ​ទៅ function កន្លង​មក គឺ​ជា​ការផ្តល់ positional argument ។

def get_profit(sale, buy):
    profit = sale - buy
    print('The total profit is', profit)

get_profit(1000, 900)
The total profit is 100

នៅ​លើ​បន្ទាត់​លេខ 5 នៃ​កម្មវិធី​ខាង​លើ ការសរសេរ​ថា get_profit(1000, 900) គឺ​ជា​ការ call function ឈ្មោះ get_profit() ដោយ​ផ្តល់​អោយ function នូវ​ positional argument ចំនួន​ពីរ​។រៀង​គ្នា​។

នៅ​ក្នុង​ភាសា Python ដែល​ហៅ​ថា keyword argument គឹ​ជា​ argument ទាំងឡាយ​ណា ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង parameter ផ្សេង​ៗ​មុន​រួច​ជា​ស្រេច នៅ​ពេល function ត្រូវ​បាន​ call ។

def get_profit(sale, buy):
    profit = sale - buy
    print('The total profit is', profit)

get_profit(buy=900, sale=1000)
The total profit is 100

ដូចនេះ យើង​សង្កេត​ឃើញ​ថា ការផ្តល់ keyword argument អោយ​ទៅ function មិន​ចាំបាច់​ត្រូវ​គោរព​ទៅ​តាម​លេខរៀង​របស់ parameter ឡើយ ពីព្រោះ parameter និមួយ​ៗ​ត្រូវ​បាន​ភ្ជាប់​រួច​ជា​ស្រេច​ទៅ​នឹង​ argument ទាំងនោះ៕