យើងអាចបង្កើត function ឈ្មោះ get_profit() ដែលយើងបានឃើញកន្លងមកនេះ តាមរបៀបម៉្យាងទៀត ដូចខាងក្រោមនេះ៖
def get_profit(sale, buy): profit = sale - buy print('The profit is', profit) get_profit(1000, 900)
The profit is 100
នៅលើបន្ទាត់លេខ 1 នៃកម្មវិធីខាងលើនេះ ការសរសេរថា def get_profit(sale, buy): គឺជា statement តំរូវអោយបង្កើត function មួយមានឈ្មោះថា get_profit ដែលមានឈ្មោះ sale និង buy ជាឈ្មោះនៅក្នុងរង្វង់ក្រចកនៅក្នុង function header ។ ឈ្មោះ sale និង buy នេះ គឺជាឈ្មោះដែលមិនទាន់ត្រូវបានភ្ជាប់ទៅនឹងវត្ថុណាទាំងអស់ ដែលជាប្រការមិនអាចធ្វើទៅបានឡើយ នៅខាងក្រៅ function ។ ឈ្មោះទាំងនោះត្រូវហៅថា parameter ។ យ៉ាងណាម៉ិញ parameter ដែលជាឈ្មោះនៅក្នុង function header ក៏ត្រូវចាត់ទុកថាស្ថិតនៅក្នុង functtion ដែរ។ លើសពីនេះទៀត parameter ទាំងនោះត្រូវបានយកមកប្រើនៅក្នុង function ធ្វើហាក់ដូចជាវាត្រូវបានភ្ជាប់ទៅនឹងវត្ថុណាមួយរួចទៅហើយ។ ប្រការនេះអាចត្រូវធ្វើទៅបាន ដោយសារ statement នៅក្នុង function មិនទាន់ត្រូវយកទៅអនុវត្ត គឺវាគ្រាន់តែជាគំរោងការមួយតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែល function ត្រូវបាន call ដែលជា statement តំរូវអោយយក block នៃ statement នៅក្នុង function ទៅអនុវត្ត parameter ទាំងនោះចាំបាច់ត្រូវតែត្រូវបានភ្ជាប់ទៅនឹងវត្ថុណាមួយ បើពុំនោះសោតទេ កំហុសនឹងកើតមានឡើង។
ចំណែកឯនៅលើបន្ទាត់លេខ 5 វិញ ការសរសេរថា get_profit(1000, 900) គឺជាការយក function ឈ្មោះ get_profit មកប្រើ ដោយតំរូវអោយ parameter sale ភា្ជប់ទៅនឹងលេខ 1000 និង parameter buy ភ្ជាប់ទៅនឹងលេខ 900 ។ ដូចនេះ នៅពេលដែល block នៃ statement នៅក្នុង function get_profit() ត្រូវយកទៅអនុវត្ត គ្រប់ការយក parameter sale និង parameter buy ទៅប្រើ គឺជាការយកលេខ 1000 និង 900 ទៅប្រើរៀងគ្នា។ យ៉ាងណាម៉ិញ វត្ថុដែលយើងផ្តល់អោយ function នៅពេល call function ត្រូវហៅថា argument ដែលអាចជាវត្ថុប្រភេទណាក៏បានដែរ៕