None គឺជាវត្ថុប្រើសំរាប់តាងអោយវត្ថុទាំងឡាយណា ដែលគ្មានតំលៃអ្វីទាំងអស់។ ហើយជួនកាល None អាចជាលទ្ធផលបានមកពីការធ្វើប្រមាណវិធីផ្សេងៗ មានដូចជាយក function មកប្រើជាដើម។ យើងនឹងបានស្គាល់ពីអ្វីហៅថា function នៅពេលខាងមុខនេះ។
យ៉ាងណាម៉ិញ ដោយ None ក៏ជាវត្ថុមួយដូចជាវត្ថុដទៃទៀតនៅក្នុងភាសា Python ដែរ ដូចនេះយើងអាចបង្កើតវត្ថុផ្សេងៗដែលមានតំលៃជា None បាន ដោយធ្វើដូចខាងក្រោមនេះ៖
width = None print(width)
None