ការបង្តើត instance ត្រូវវធ្វើឡើងដោយការ call ថ្នាក់ ដែលជាទង្វើមួយស្រដៀងនឹងការ call function ដែរ ពោលត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
1 2 3 4 5 6 7 8 9 | class Area(): pi = 3.14 def rectangle( self , width, height): area = width * height print ( 'The area of the rectangle is' , area) instance = Area() print (instance) |
1 | <__main__.Area object at 0x02A4EC10> |
ដូចនេះយើងឃើញថា ការបង្កើត instance ដោយការ call ថ្នាក់ ពុំមែនជាការយក attribute នៅក្នុងថ្នាក់មកប្រើនោះទេ គឺជាការបង្កើតវត្ថុម៉្យាងដែលជា instance នៅក្នុងសតិរបស់កំព្យូទ័រ។
ក្រៅពីការបង្កើត instance ណាមួយចេញថ្នាក់ណាមួយ យើងអាចបង្កើត instance ជាច្រើនរាប់មិនអស់ចេញពីថ្នាក់នោះ ដោយធ្វើដូចខាងក្រោមនេះ៖
1 2 3 4 5 6 7 8 9 10 11 12 13 14 | class Area(): pi = 3.14 def rectangle( self , width, height): area = width * height print ( 'The area of the rectangle is' , area) instance1 = Area() instance2 = Area() instance3 = Area() print (instance1) print (instance2) print (instance3) |
1 2 3 | <__main__.Area object at 0x0135E4F0> <__main__.Area object at 0x0135EC10> <__main__.Area object at 0x013AE1A8> |