ដើម្បីអាចយកក្បួនខ្នាតនៅក្នុង module ណាមួយមកប្រើប្រាស់នៅក្នុងកម្មវិធីណាមួយបាន យើងចាំបាច់ត្រូវប្រើប្រាស់ statement import ដោយធ្វើដូចខាងក្រោមនេះ៖
1 | import mymodule |
នៅពេលដែល mymodule ខាងលើត្រូវបាន import ការស្វែងរកឯកសារនេះ ត្រូវធ្វើឡើងនៅក្នុងថតដែលមានឯកសារជាកម្មវិធីខាងលើនេះមុនគេ។ ក្រោយពី module នេះត្រូវបានរកឃើញហើយ Python interpreter នឹងបកប្រែ module នេះ បង្កើតជាឯកសារមួយទៀតមានឈ្មោះថា mymodule.pyc ទុកនៅក្នុងថតជាមួយនឹងកម្មវិធីខាងលើនេះ។
ជាលទ្ធផល statement នៅក្នុង module នោះទាំងប៉ុន្មានត្រូវបានយកទៅអនុវត្ត ដែលជាប្រការធ្វើអោយវត្ថុមួយចំនួនទៀត ត្រូវបានបង្កើតឡើងនិងទុកនៅក្នុង scope ដែលត្រូវបានបង្កើតឡើងដោយ module នោះ។
យ៉ាងណាម៉ិញ អ្វីៗទាំងអស់ដែលត្រូវបានបង្កើតឡើងនៅក្នុង module ត្រូវចាត់ទុកថាជា attribute របស់ module ។ ហើយការយក attribute ទាំងនោះមកប្រើ ត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
1 2 3 4 5 6 7 | import mymodule print (mymodule.pi) print (mymodule.surface( 15 )) triangle = mymodule.Geometry() print (triangle) |
1 2 3 4 | 3.14 706.5 Constructor of the class Geometry was called. <mymodule.Geometry object at 0x00E3E4F0> |
ដូចនេះយើងឃើញថា បើសិនជាយើងប្រើ statement mport ដូចខាងលើនេះ ការយក attribute របស់ module មកប្រើ ចាំបាច់ត្រូវធ្វើឡើងតាមរយៈ module ផ្ទាល់តែម្តង ពោលគឺយើងមិនអាចយក attribute ទាំងនោះមកប្រើដោយផ្ទាល់បានឡើយ។ ក៏ប៉ុន្តែ មានវិធី import ម៉្យាងទៀត ដែលអនុញ្ញាតអោយយើងអាចយក attribute នៅក្នុង module មកប្រើដោយផ្ទាល់បាន។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
1 2 3 4 5 6 7 8 9 | from mymodule import pi from mymodule import surface from mymodule import Geometry print (pi) print (surface( 15 )) triangle = Geometry() print (triangle) |
1 2 3 4 | 3.14 706.5 Constructor of the class Geometry was called. <mymodule.Geometry object at 0x00E3E4F0> |
យ៉ាងណាម៉ិញ បើសិនជាយើងមានបំណងចង់ import នូវអ្វីៗទាំងអស់ដែលមាននៅក្នុង module ណាមួយ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
1 2 3 4 5 6 | from mymodule import * print (pi) print (surface( 15 )) triangle = Geometry() print (triangle) |
1 2 3 4 | 3.14 706.5 Constructor of the class Geometry was called. <mymodule.Geometry object at 0x00E3E4F0> |
លើសពីនេះទៀត យើងក៏អាច import module មួយ ដោយប្រើប្រាស់ឈ្មោះថ្មីផ្សេងៗទៀតបានដែរ ដោយធ្វើដូចខាងក្រោមនេះ៖
1 2 3 4 5 6 7 8 9 | from mymodule import pi as PI from mymodule import surface as SURFACE from mymodule import Geometry as GEOMETRY print (PI) print (SURFACE( 15 )) triangle = GEOMETRY() print (triangle) |
1 2 3 4 | 3.14 706.5 Constructor of the class Geometry was called. <mymodule.Geometry object at 0x00E3E4F0> |