If Statement

if គឺ​ជា statement តំរូវ​អោយ​អនុវត្ត​ statement មួយ​ចំនួន​ទៀត ក្នុង​ករណី exprssion មួយ​ផ្តល់​លទ្ធផល​ជា True ឬ​សមមូល​នឹង​ True ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

sale = 1000
buy = 900

if sale > buy:
    profit = sale - buy
    print(profit)
100

សញ្ញា​ចុចពីរ (:) នៅ​ខាង​ចុង expression ជា​សញ្ញា​កំណត់​ពី​ចំនុច​ចាប់ផ្តើម​នៃ statement ទាំងឡាយ​ណា​ដែល​ត្រូវ​យក​ទៅ​អនុវត្ត​ ក្នុង​ករណី​ expression ផ្តល់​លទ្ធផល​ជា True ។ statement ទាំងនោះ ត្រូវ​តែ​សរសេរ​ចូល​បន្ទាត់ ដើម្បី​បញ្ជាក់​ប្រាប់​ថា វា​ជា statement នៅ​ក្នុង​ statement if ។ ការសរសេរ​ចូល​បន្ទាត់ អាច​ត្រូវ​ដក​ឃ្លា​ចំនួន​ប៉ុន្មាន​ក៏​បាន​ដែរ តែ​គេ​និយម​សរសេរ​ចូល​បន្ទាត់ ដោយ​ដក​ឃ្លា​ចំនួន ៤ ។ statement ​ដែល​ត្រូវ​សរសេរ​ចូល​បន្ទាត់​ទាំងនោះ គឺ​ជា block ស្ថិត​នៅ​ក្នុង statement if ។ ដូចនេះ block នៅ​ក្នុង​ statement if ត្រូវ​យក​ទៅ​អនុវត្ត តែ​ក្នុង​ករណី expression នៅ​ជាប់​នឹង​ statement if ផ្តល់​លទ្ធផល​ជា True ឬ​សមមូល​នឹង True តែ​ប៉ុណ្ណោះ បើ​ពុំនោះសោត​ទេ block នោះ​នឹង​ត្រូវ​រំលង​ចោល​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

sale = 900
buy = 900

if sale > buy:
    profit = sale - buy
    print(profit)