នៅក្នុងកម្មវិធីគេហទំព័រ Bottle ទំព័រ HTML ទាំងឡាយត្រូវបង្កើតឡើងក្នុង ២ ដំណាក់កាល។ ដំណាក់កាលទីមួយ គឺការប្រើប្រាស់ភាសា SimpleTemplate Engine នៅក្នុងកញ្ចប់ Bottle ដើម្បីសរសេររៀបចំទំរង់របស់ទំព័រ HTML ដែលជាឯកសារមានប្រភេទជា tpl ។ ដំណាក់កាលទីពីរ គឺការប្រើប្រាស់ function ឈ្មោះ template() ដើម្បីយកទំរង់របស់ទំព័រ HTML ទាំងនោះមកបញ្ចូលទិន្នន័យនិងកែច្នៃអោយទៅជាទំព័រ HTML ពិតប្រាកដ មុននឹងបញ្ជូនទៅកាន់ browser ។ ក៏ប៉ុន្តែ កញ្ចប់ Bottle ទាមទារអោយយើងចាំបាច់ត្រូវរក្សាទុកទំរង់នៃទំព័រ HTML ដែលជាឯកសារ tpl ទាំងឡាយ នៅក្នុងថតមួយមានឈ្មោះថា ./views/ ដែលត្រូវស្ថិតនៅក្នុងថតជាមួយនឹងកម្មវិធីមេ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
  
#main.py
from bottle import route, run
from controllers import index
 
@route('/')
def main():
  return index.render()
 
run(host='localhost', port=9000, debug=True, reloader=True)
#\controllers\index.py
from bottle import template
def render():
    return template('index', data={'siteTitle':'Khmer Web'})
<!--\views\index.tpl-->
<!DOCTYPE html>
<html>
  <head>
    <meta charset="UTF-8"/>
    <meta name="viewport" content="width=device-width, initial-scale=1.0"/>
    <title>{{data['siteTitle']}}</title>
  </head>
   
  <body>
    <h1>{{data['siteTitle']}}</h1>
  </body>
</html>


 
 
 
 
 












