អ្វី​ទៅ​ជា​ HTML?
HTML គឺ​ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ថា Hyper Text Markup ដែល​ជា​ភាសា​មួយ​ប្រភេទ ​ប្រើ​សំរាប់​ការសរសេរ​រៀបចំ​បង្កើត​ជា​ទំព័រ​នានា​នៅ​លើ browser ។ យ៉ាងណាម៉ិញ ទំព័រ​ទាំងនោះ​ត្រូវ​បង្កើត​ឡើង ដោយ​ការសរសរ​រាយ​ឈ្មោះ​បញ្ជា​មួយ​ចំនួន​តំរូវ​អោយ browser យក​ទៅ​អនុវត្ត ដើម្បី​បង្កើត​ផ្ទៃ​ទំព័រ​ទាំងមូល​។ បញ្ជា​ទាំងនោះ​មាន​លក្ខណៈ​ដូច​ខាង​ក្រោម​នេះ៖
<!DOCTYPE html>
<html>
  <head>
   <title>Page Title</title>
  </head>
  <body>
	

My First Heading

My first paragraph.

</body> </html>

My First Heading

My first paragraph.


ដូចនេះ យើង​សង្កេតឃើញ​ថា ទំព័រ HTML ខាង​លើ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ការប្រើប្រាស់​បញ្ជា​ជា​ភាសា HTML មួយ​ចំនួន ដើម្បី​តំរូវ​អោយ browser ​បង្ហាញ​ឃ្លា​ប្រយោគ​ចំនួន​ពីរ គឺ​ប្រយោគ "My First Heading" និង​ប្រយោគ ៉"My first paragraph" នៅ​លើ​ផ្ទៃ browser ។

យ៉ាង​ណាម៉ិញ បញ្ជា​ទាំងឡាយ​នៅ​ក្នុង​ភាសា HTML ត្រូវ​គេ​អោយ​ឈ្មោះ​ថា​ជា element ដែល​មាន​ទំរង់​ជា <tagname>Content goes here...</tagname>

tagname គឺ​ជា​ពាក្យ​ឬ​តួ​អក្សរ​ផ្សេង​ៗ​មាន​នៅ​ក្នុង​ភាសា HTML មាន​ដូច​ជា​ពាក្យ​ថា «body» ជា​ដើម ។ tagname ដែល​មាន​ទំរង់​ជា <tagname> និង​នៅ​ខាង​ដើម ត្រូវ​ហៅ​ថា​ជា tag បើក (opening tag) ចំណែក​ឯ </tagname> និង​នៅ​ខាង​ចុង ត្រូវ​ហៅ​ថា​ជារ tag បិទ (closing tag) ។

មួយវិញទៀត គ្រប់​ទំព័រ HTML ទាំអស់​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ element ជា​ចាំបាច់​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​ដែរ ទើប​អាច​ត្រូវ​បង្កើត​ឡើង​ជា​ទំព័រ HTML ដ៏​ពេញ​លក្ខណៈ​មួយ​បាន បើ​ពុំនោះ​សោត​ទេ កំហុស​នឹង​កើត​មាន​ឡើង​។
<!DOCTYPE html>
<html>
  <body>
	
  </body>
</html>