យើងបានដឹងរួចហើយថា ការបង្កើត function គឺជាការកត់ត្រាទុកនូវ statement មួយចំនួននៅកន្លែងណាមួយ នៅក្នុងសតិរបស់កំព្យូទ័រ ហើយ statement ទាំងនោះមិនទាន់ត្រូវបានយកទៅអនុវត្តឡើយ។ ដើម្បីអោយ block នៃ statement នៅក្នុង function ត្រូវយកទៅអនុវត្ត យើងធ្វើដូចខាងក្រោមនេះ៖
def get_profit():
sale = 1000
buy = 900
profit = sale - buy
print(profit)
get_profit()
100
ដូចនេះ យើងឃើញថា ដើម្បីអោយ block នៃ statement ដែលជា function body ត្រូវយកទៅអនុវត្ត យើងចាំបាច់ត្រូវតែ call function នោះ ដោយធ្វើដូចលើនេះ។ យ៉ាងណាម៉ិញ calling a function ក៏ដូចជាការយក statement ធម្មតាផ្សេងៗទៀតមកប្រើដែរ ពោលគឺវាក៏ជា statement មួយតំរូវអោយអនុវត្ត block នៃ statement ដែលជា function body នោះ តាំងពីដើមដល់ចប់ដែរ។
យើងឃើញថា ការបង្កើត function គឺជាការកត់ត្រាទុកនូវ block នៃ statement ដែលជា function body នៅកន្លែងណាមួយនៅក្នុងសតិរបស់កំព្យូទ័រ។ ហើយដើម្បីអោយ block នៃ statement ទាំងនោះត្រូវយកទៅអនុវត្ត យើងត្រូវ call function នោះ។
calling a function អាចត្រូវធ្វើឡើងចំនួនប៉ុន្មានដងក៏បានដែរ ហើយគ្រប់ការ call function មួយជាច្រើនដង នឹងបណ្តាលអោយ block នៃ statement ដែលជា function body ត្រូវយកទៅអនុវត្តសារជាថ្មីឡើងវិញជាដដែលៗ។
def get_profit():
sale = 1000
buy = 900
profit = sale - buy
print(profit)
get_profit()
get_profit()
get_profit()
100 100 100
ក្នុងករណី function មួយមានឈ្មោះជាច្រើន function នោះអាចត្រូវ call តាមរយឈ្មោះណាក៏បានដែរ។
def get_profit():
sale = 1000
buy = 900
profit = sale - buy
print(profit)
total = fee = get_profit
total()
fee()
get_profit()
100 100 100
ដោយ calling a function ក៏ជា statement មួយ ដូចជា statement ដទៃទៀតដែរ ដូចនេះយើងអាច call function មួយឬច្រើននៅក្នុង function ណាមួយបានដោយគ្មានបញ្ហាអ្វីឡើយ។
def get_profit():
sale = 1000
buy = 900
profit = sale - buy
print(profit)
def display_profit():
print('The total profit is below:')
get_profit()
display_profit()
The total profit is below: 100
ប្រការដ៏សំខាន់មួយទៀតនោះគឺថា statement ទាំងអស់នៅក្នុង function ត្រូវយកទៅអនុវត្តតែនៅពេលណាដែល function ត្រូវបាន call តែប៉ុណ្ណោះ។ ដូចនេះ យើងអាចយកវត្ថុផ្សេងៗ ដែលមិនទាន់ត្រូវបានបង្កើត មកប្រើជា statement នៅក្នុង function ណាមួយបាន មុនពេល function នោះត្រូវបាន call ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
def display_profit():
print('The total profit is below:')
get_profit()
def get_profit():
profit = sale - buy
print(profit)
sale = 1000
buy = 900
display_profit()
The total profit is below: 100
សរុបមក នៅពេលបង្កើត function យើងអាចយកវត្ថុផ្សេងៗ ដែលមិនទាន់ត្រូវបានបង្កើតមកប្រើប្រាស់នៅក្នុង function បាន តែនៅពេលដែល function ត្រូវបាន call ចាំបាច់វត្ថុទាំងនោះត្រូវតែត្រូវបានបង្កើតឡើង បើពុំនោះសោតទេ កំហុសនឹងកើតមានឡើង៕














