For/Else Statement

for/else គឺ​ជា statement តំរូវ​អោយ​ពិនិត្យ​មើល​ element នៅ​ក្នុង​វត្ថុ​ដែល​ជា​ container ណាមួយ​បណ្តើរ និង​តំរូវ​អោយ​អនុវត្ត​ block នៃ statement នៅ​ក្នុង statement for នោះ​បណ្តើរ​។ ហើយ​បើការអនុវត្ត block នៃ​ statement គ្មាន​ជួប​ប្រទះ​នឹង​ statement break ទេ block នៃ statement នៅ​ក្នុង statement else ក៏​នឹង​ត្រូវ​យក​ទៅ​អនវត្ត​ដែរ​។ ផ្ទុយ​ទៅវិញ បើ​ការអនុវត្ត block នៃ statement នៅ​ក្នុង statement for ជួប​ប្រទះ​នឹង​ statement break, block នៃ statement នៅ​ក្នុង​ statement else នឹង​ត្រូវ​រំលង​ចោល​។

mylist = [100, 1.5, 'name', True]
b = 0

for x in mylist:
    print('The element in mylist having index', b, 'is', x)
    b += 1
    if x == 11:
        break

else:
    print('The execution of statements did not meet break statement.')
The element in mylist having index 0 is 100
The element in mylist having index 1 is 1.5
The element in mylist having index 2 is name
The element in mylist having index 3 is True
The execution of statements did not meet break statement.