For Statement

for គឺ​ជា​បញ្ជា​តំរូវ​អោយ​ពិនិត្យ​មើល element នៅ​ក្នុង​វត្ថុ​ដែល​ជា container ណា​មួយ​បណ្តើរ និង​តំរូវ​អោយ​អនុវត្ត​ block នៃ statement នៅ​ក្នុង statement for នោះ​បណ្តើរ​។

mylist = [100, 1.5, 'Keo Kosal']
index = 0

for ele in mylist:
    print('The element in mylist with the idex', index, 'is', ele)
    index += 1
The element in mylist with the idex 0 is 100
The element in mylist with the idex 1 is 1.5
The element in mylist with the idex 2 is Keo Kosal

ការពិនិត្យ​មើល​ element នៅ​ក្នុង​កំរង list ឈ្មោះ mylist ត្រូវ​ធ្វើ​ឡើង​ដោយ​ភ្ជាប់​ឈ្មោះ ele ទៅ​នឹង​គ្រប់ element នៅ​ក្នុង​កំរង list នោះ មួយ​ម្តង​ៗ ពី​ឆ្វេង​ទៅ​ស្តាំង​។ ហើយ​គ្រប់​ការភ្ជាប់​ឈ្មោះ ele ទៅ​នឹង​ element ណា​មួយ block នៃ statement នៅ​ក្នុង statement for ត្រូវ​យក​ទៅ​អនុវត្តម្តង​ដែរ​។ ដោយ​កំរង list ឈ្មោះ mylist មាន element ចំនួន 4 ដូចនេះ កាអនុវត្ត block នៃ statement នៅ​ក្នុង statement for ក៏​ត្រូវ​ធ្វើ​ឡើង​ចំនួន 4 ដង​ដែរ​។

ក្នុង​ករណី​វត្ថុ​ដែល​ជា container ជា​សំណុំ dictionary ការប្រើ statement for ដើម្បី​ពិនិត្យ​មើល element របស់​វត្ថុ​ដែល​ជា container គឺជា​ការប្រើ​ប្រាស់ statement for ដើម្បី​ពិនិត្យ​មើល key នៅ​ក្នុង​សំណុំ dictionary នោះ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

resume = {'name':'Kosal', 'last name':'Keo', 'age':35, 'address':'Cambodia'}

for ele in resume:
    print('The value attached to the key', ele, 'is', resume[ele])
The value attached to the key name is Kosal
The value attached to the key last name is Keo
The value attached to the key age is 35
The value attached to the key address is Cambodia