<meta/> គឺជា element ម៉្យាង ដែលអាចត្រូវយកទៅប្រើប្រាស់សំរាប់បង្ហាញនូវព័ត៌មានផ្សេងៗ ដែលជាបទាក់ទងនឹងទំព័រ HTML ណាមួយ។
យ៉ាងណាម៉ិញ នៅក្នុងការប្រើប្រាស់ element <meta/> យើងចាំបាច់ត្រូវដាក់ element នេះនៅក្នុង <head> នៅខាងលើគេ។ ហើយជាទូទៅ ព័ត៌មាននៅក្នុង <meta> មិនត្រូវបានសរសេរបង្ហាញនៅលើផ្ទៃរបស់ browser ឡើយ តែវាអាចត្រូវយកទៅប្រើប្រាស់នៅក្នុងបរិបទផ្សេងៗទៀត មានដូចជាសំរាប់ search engine និងការកំណត់ពុម្ពអក្សរនៅក្នុង browser ជាដើម។ ពិនិត្យកូដខាងក្រោមនេះ៖
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.1//EN"
"http://www.w3.org/TR/xhtml11/DTD/xhtml11.dtd">
<html xmlns="http://www.w3.org/1999/xhtml">
<head>
<meta charset="UTF-8"/>
<meta name="keywords" content="HTML, CSS, JavaScript"/>
<meta name="description" content="Free Web tutorials for HTML and CSS"/>
<meta name="author" content="John Doe"/>
<meta http-equiv="refresh" content="30"/>
<meta http-equiv="copyright" content="Copyright owner"/>
<meta http-equiv="expires" content="Mon, 22 Jul 2020 11:12:01 GMT"/>
<meta name="viewport" content="width=device-width, initial-scale=1.0"/>
<title>XHTML Language</title>
</head>
<body>
</body>
</html>
meta tag នៅលើបន្ទាត់លេខ 7 នៅក្នុងកូដខាងលើ មាននាទីជាអ្នកកំណត់ពាក្យសំខាន់ៗ (keyword) សំរាប់ជួយសំរួលអោយ search engine អាចស្វែងរកឃើញទំព័រ HTML ដែលមានកូដដូចខាងលើនេះបានយ៉ាងងាយស្រួល។
ចំណែកឯ meta tag នៅលើបន្ទាត់លេខ 13 វិញ ដើរតួនាទីដ៏សំខាន់ក្នុងការកំណត់ទំហំរបស់ browser អាស្រ័យទៅតាមទំហំរបស់ឧបករណ៍អេឡិចត្រូវនិកផ្សេងៗ មានដូចជាទូរស័ព្ទដៃ iPad, laptop, ឬ desktop ជាដើម។













