សំណុំ dictionary ជាវត្ថុដែលមានប្រភេទជា container ដែលនៅក្នុងនោះអាចមានវត្ថុជាប់គ្នាមួយគូជាច្រើនគូ។ ដើម្បីបង្កើតសំណុំ dictionary យើងត្រូវធ្វើដូចខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} print(resume)
វត្ថុដែលនៅជាប់គ្នាមួយគូដោយសារសញ្ញា : នៅក្នុងសំណុំ dictionary ត្រូវហៅថា item ដែលនៅក្នុងនោះ វត្ថុនៅខាងឆ្វេងត្រូវហៅថា key ចំណែកឯវត្ថុនៅខាងស្តាំ ត្រូវហៅថា value ។ ដូចគ្នានឹងសំណុំ set ដែរ item នៅក្នុងសំណុំ dictionary គ្មានលេខរៀងច្បាស់លាស់ទេ គឺវាអាចត្រូវផ្លាស់ប្តូរទីតាំងបានគ្រប់ពេលវេលា។ ម៉្យាងទៀត key នៅក្នុង item ត្រូវតែជាវត្ថុ immutable តែចំពោះ value វិញ អាចជាវត្ថុប្រភេទណាក៏បានដែរ។ ជាទូទៅ key មាននាទីជាផ្លាកសំរាប់សំគាល់ value និមួយៗនៅក្នុងសំណុំ dictionary ហើយគឺដោយសារ key នេះហើយ ដែល value អាចត្រូវយកប្រើការផ្សេងៗទៀតបាន។
យើងអាចសំណុំ dictionary ផ្សេងៗមកធ្វើប្រមាណវិធី indexing operation ដូចខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} print(resume['name']) print(resume['last name'])
កែវ
សំណុំ dictionary គឺជាវត្ថុ mutable បានន័យថា value នៅក្នុងសំណុំ dictionary អាចត្រូវជំនួសដោយវត្ថុផ្សេងៗទៀតបាន។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} resume['name'] = 'លឹម' print(resume)
លក្ខណៈពិសេសមួយទៀតរបស់សំណុំ dictionary គឺយើងអាចធ្វើប្រមាណវិធី indexing operation ដើម្បីបន្ថែម item ថ្មីចូលទៅសំណុំ dictionary បាន ដោយធ្វើដូចខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} resume['address'] = 'Cambodia' print(resume)
យើងអាចយកសំណុំ dictionary ផ្សេងៗមកធ្វើប្រមាណវិធី logical operation ដូចខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} empty_dictionary = {} print(resume and empty_dictionary) print(resume or empty_dictionary) print(not resume) print(not empty_dictionary)
{'name': 'កុសល', 'last name': 'កែវ', 'gender': 'male', 'age': 35}
False
True
យើងអាចយកសំណុំ dictionary ផ្សេងៗមកធ្វើប្រមាណវិធីប្រៀបធៀបដូចខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} CV = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} print(resume == CV) print(resume != CV)
False
សំណុំ dictionary ពីរដូចគ្នា គឺជាសំណុំ dictionary ពីរដែលមាន item ដូចគ្នាទាំងអស់។ ម៉្យាងទៀត នៅក្នុងការធ្វើប្រមាណវិធីប្រៀបធៀបរវាងសំណុំ dictionary ផ្សេងៗ យើងមិនអាចប្រើ operator ណាក្រៅពី == និង != ឡើយ។
យើងអាចយកសំណុំ dictionary ផ្សេងៗមកធ្វើប្រមាណវិធី identification operation ដូចខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} CV = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} print(resume is CV) print(resume is not CV)
True
យើងអាចយកសំណុំ dictionary ផ្សេងៗមកធ្វើប្រមាណវិធី membership operation ដូចខាងក្រោមនេះ៖
resume = {'name':'កុសល', 'last name':'កែវ', 'gender':'male', 'age':35} ln = 'last name' print(ln in resume) print(ln not in resume)
False