default argument គឺជា argument ទាំងឡាយណាដែលមានមុនរួចជាស្រេច នៅពេល function ត្រូវបានបង្កើតឡើង។ ហើយនៅពេលដែល function ត្រូវបាន call បើ function មិនបានទទួល argument ឬទទួល argument មិនគ្រប់គ្រាន់ function នឹងយក argument មានស្រាប់ទាំងនោះមកប្រើ។
def get_profit(sale=0, buy=0): profit = sale - buy print('The total profit is', profit) get_profit() get_profit(1000) get_profit(buy=900) get_profit(1000, 900)
The total profit is 0 The total profit is 1000 The total profit is -900 The total profit is 100
យើងត្រូវធ្វើការកត់សំគាល់ផងដែរថា keyword argument និង default argument មានទំរង់ដូចគ្នាគឺ parameter = argument តែវាជារឿងពីរខុសគ្នាស្រឡះ។ keyword argument ត្រូវផ្តល់អោយទៅ function នៅពេល function ត្រូវបាន call ចំណែកឯ default argument ត្រូវបានបង្កើតឡើងនៅពេលបង្កើត function ។ មួយវិញទៀត យើងអាចផ្តល់ keyword argument អោយទៅ function ដែលមាន default argument ដោយគ្មានបញ្ហាអ្វីឡើយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
def get_profit(sale=0, buy=0): profit = sale - buy print('The total profit is', profit) get_profit(sale=1000, buy=900)
The total profit is 100