package គឺជាថតមួយ ដែលនៅក្នុងនោះមាន module មួយចំនួន រួមទាំង module មួយមានឈ្មោះថា ___init__.py ។ អាស្រ័យហេតុនេះ ដើម្បីបង្កើត package នៅក្នុងភាសា Python យើងគ្រាន់តែប្រមូលយក module មួយចំនួន រួមជាមួយ module មួយមានឈ្មោះថា __init__.py មកដាក់នៅក្នុងថតជាមួយគ្នា គឺជាការស្រេច។ ឈ្មោះរបស់ថតនោះ នឹងក្លាយទៅជាឈ្មោះរបស់ package ។
ឈ្មោះរបស់ package ក៏ជាឈ្មោះមួយដូចជាឈ្មោះដទៃទៀតនៅក្នុងភាសា Python ដែរ ពោលគឺយើងត្រូវតែគោរពទៅតាមវិធាននៃការបង្កើតឈ្មោះនៅក្នុងភាសា Python ក្នុងការបង្កើតឈ្មោះរបស់ package ។
យ៉ាងណាម៉ិញ ដើម្បីយក module នៅក្នុង package ណាមួយមកប្រើ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
1 2 3 4 5 6 7 8 9 | import mypackage.mymodule from mypackage import mymodule from mypackage.mymodule import Geometry from mypackage.mymodule import volume as VOLUME print (mypackage.mymodule.pi) print (mymodule.surface( 15 )) VOLUME() geometry = Geometry() |
1 2 3 4 | 3.14 706.5 The is the volume function. Constructor of the class Geometry was called. |
1 2 3 | import sys print (sys.path) |
យើងឃើញថា attribute path គឺជាកំរង list មួយដែលមាន element ជាឈ្មោះថតមួយចំនួន ដែលត្រូវបានកំណត់ទុកមុនរួចជាស្រេចសំរាប់ការស្វែងរក module ផ្សេងៗ។ អាស្រ័យហេតុនេះ យើងអាចធ្វើការកែប្រែការស្វែងរក module ទាំងឡាយ ដោយគ្រាន់តែកែប្រែ element របស់កំរង list ឈ្មោះ path នេះតែប៉ុណ្នោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
1 2 3 4 | import sys sys.path.append( "c:\\" ) print (sys.path) |