នៅក្នុងភាសាខ្មែរយើង ពាក្យថា «សាស្ត្រា» គឺសំដៅទោលើឯកសារផ្សេងៗ ដែលនៅក្នុងនោះ មានការកត់ត្រាទុកនូវក្បួនខ្នាតមួយចំនួន មានដូចជា សាស្ត្រាស្លឹករឹតជាដើម។ នៅក្នុងភាសា Python ពាក្យថា module គឺសំដៅទៅលើឯកសារផ្សេងៗ ដែលនៅក្នុងនោះ មានការកត់ត្រាទុកនូវ ទិន្នន័យ function និងថ្នាក់មួយចំនួន ដែលទាក់ទងគ្នាក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ដូចនេះ ពាក្យ សាស្ត្រា នៅក្នុងភាសាខ្មែរ គឺជាពាក្យថា module នៅក្នុងភាសា Python ។
យ៉ាងណាម៉ិញ នៅក្នុងភាសា Python បើយើងប្រមូលទិន្នន័យ function និងថ្នាក់ផ្សេងៗ មកកត់ត្រាទុកជាឯកសារមួយ ដោយដាក់ឈ្មោះថាអ្វីមួយដែលមាន extention ជា .py យើងនឹងបាន module មួយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 | pi = 3.14 def surface(radius): s = radius * radius * pi return s class Geometry(): def __init__( self ): print ( 'Constructor of the class Geometry was called.' ) def surface( self ): print ( 'This is the surface method.' ) def volume(): print ( 'The is the volume function.' ) |
បើយើងរក្សាឯកសារខាងលើនេះទុក ដោយដាក់ឈ្មោះថាអ្វីមួយ មានជាឧទាហរណ៍ mymodule.py ជាដើម យោងតាមភាសា Python ឯកសារនេះគឺជា module មួយមានឈ្មោះថា mymodule ។
ឈ្មោះរបស់ module ក៏ជាឈ្មោះមួយដូចជាឈ្មោះដទៃទៀតនៅក្នុងភាសា Python ដែរ។ ដូចនេះ យើងត្រូវគោរពទៅតាមវិធាននៃការបង្កើតឈ្មោះនៅក្នុងភាសា Python នៅក្នុងការបង្កើតឈ្មោះរបស់ module ណាមួយ។
មួយវិញទៀត គោលគំនិតសំខាន់នៃការបង្កើត module គឺដើម្បីរក្សាទុកនូវក្បួនខ្នាតមួយចំនួន ដើម្បីអាចយកទៅប្រើនៅក្នុងកម្មវិធីផ្សេងៗទៀតបាន។ ដូចនេះ ក្បួនខ្នាតដែលត្រូវរក្សាទុកនៅក្នុង module ត្រូវតែមានលក្ខណៈទូទៅ និងដែលអាចមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហាបានច្រើនប្រភេទខុសៗគ្នា៕