លុប​ទិន្នន័យ

ដើម្បី​លុប document ណាមួយ យើងត្រូវ​ប្រើប្រាស់ method ឈ្មោះ delete_one() ។ argument ខាង​ដើម​សំរាប់ method នេះ គឺ​ជា query object កំណត់​ពី document ដែល​ត្រូវ​លុប​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

from pymongo import MongoClient

myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]

myquery = { "address": "Mountain 21" }

mycol.delete_one(myquery)

តែ​បើ​យើង​ចង់​លុប​ document ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​វិញ យើង​ត្រូវ​ប្រើប្រាស់ method ឈ្មោះ delete_many() ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

from pymongo import MongoClient

myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]

myquery = { "address": {"$regex": "^S"} }

x = mycol.delete_many(myquery)

print(x.deleted_count, " documents deleted.")
c:\python>python test.py
2 documents deleted.

ហើយ​បើ​យើង​ចង់​លុប document ចោល​ទាំងអស ចេញ​ពី​ collecton ណាមួយ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់ method ឈ្មោះ delete_many() ដោយ​ផ្តល់ argument ជា dictionary ទទេ​មួយ​អោយ​ទៅ​ method នេះ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

from pymongo import MongoClient

myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]

x = mycol.delete_many({})

print(x.deleted_count, " documents deleted.")
c:\python>python test.py
12 documents deleted.

បើ​យើង​ចង់​លុប​ទាំង collection ទៀត​នោះ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​ method ឈ្មោះ drop() ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

mycol.drop()