នៅក្នុងភាសា Python ក្រៅពីវត្ថុដែលយើងបានឃើញកន្លងមក នៅមានវត្ថុជាច្រើនប្រភេទទៀត ដែលអាចត្រូវបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការនៃការដោះស្រាយបញ្ហាផ្សេងៗ។
ចំនួនគត់ (integer) គឺជាលេខទាំងឡាយណាដែលជាលេខគ្មានក្បៀស។ ដូចនេះ ការបង្កើតវត្ថុនៅក្នុងកម្មវិធីកន្លងមក គឺជាការបង្កើតវត្ថុដែលមានប្រភេទជាចំនួនគត់ ពីព្រោះវត្ថុទាំងនោះ គឺជាលេខគ្មានក្បៀស។ យើងគួររំលឹកឡើងថា ចំនួនគត់អាចត្រូវបង្កើតឡើង ដោយធ្វើដូចខាងក្រោមនេះ៖
sale = 1000 buy = 900 print(sale) print(buy)
900
ក្រោយពីចំនួនគត់ផ្សេងៗត្រូវបានបង្កើតឡើងនៅក្នុងសតិរបស់កំព្យូទ័ររូចមក យើងអាចយកវត្ថុទាំងនោះ មកធ្វើប្រមាណវិធីមួយចំនួន ក្នុងគោលបំណងបង្កើតវត្ថុថ្មីៗទៀត ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់យើង ក្នុងការដោះស្រាយបញ្ហា។
ប្រមាណវិធីនព្វន្ត (arithmetic operation) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះ មានការប្រើប្រាស់ប្រមាណសញ្ញា (operator) +, -, *, /, //, %, ** ។
យើងអាចយកលេខផ្សេងៗមកធ្វើប្រមាណវិធីនព្វន្តដូចខាងក្រោមនេះ៖
sale = 10 buy = 9 print(sale + buy) print(sale - buy) print(sale * buy) print(sale / buy) print(sale // buy) print(sale % buy) print(sale ** buy)
1
90
1.1111111111111112
1
1
1000000000
នៅក្នុងភាសា Python ការធ្វើប្រមាណវិធីផ្សេងៗមិនទាមទារអោយមានសញ្ញាស្មើ (=) ដើម្បីបញ្ជាក់លទ្ធផលបានមកពីការធ្វើប្រមាណវិធីនោះទេ យើងគ្រាន់តែសរសេរ expression យើងនឹងបានលទ្ធផលជាវត្ថុណាមួយ ជាស្វ័យប្រវត្តិ។ យើងគួររំលឹកឡើងវិញថា សញ្ញាស្មើនៅក្នុងភាសា Python ត្រូវប្រើប្រាស់សំរាប់តែភ្ជាប់ឈ្មោះទៅនឹងវត្ថុតែប៉ុណ្ណោះ។
មួយវិញទៀត ដែលហៅថា expression គឺគ្រប់ការសរសេរទាំងឡាយណា ដែលនាំអោយបានលទ្ធផលជាវត្ថុអ្វីមួយ។ ជាក់ស្តែង ការសរសេរថា sale + buy នាំអោយបានលទ្ធផលជាចំនួនគត់មួយផ្សេងទៀត ដូចនេះការសរសេររបៀបនេះ ត្រូវហៅថាជា expression ព្រោះវានាំអោយបានលទ្ធផលជាវត្ថុថ្មីមួយទៀត។
ក្រៅពីការយកចំនូនគត់ពីរមកធ្វើប្រមាណវិធី យើងអាចយកចំនួនគត់មានចំនួនប៉ុន្មានក៏បានដែរ យកមកធ្វើប្រមាណវិធីចំរុះគ្នា ដើម្បីអោយបានលទ្ធផលជាវត្ថុដែលយើងត្រូវការ។ ក្នុងករណីនេះ យើងមាន expression មួយដែលមានប្រមាណសញ្ញាជាច្រើននៅក្នុងនោះ។ ហើយបើសិនជាប្រមាណសញ្ញាទាំងនោះ ជាប្រមាណសញ្ញាខុសៗគ្នា ប្រមាណវិធីត្រូវធ្វើឡើង ដោយអនុលោមទៅតាមអាទិភាពនៃប្រមាណសញ្ញា។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
sale = 1000 buy = 900 fee = 300 print(sale + buy * fee)
នៅក្នុងកម្មវិធីខាងលើនេះ មានការធ្វើប្រមាណវិធីចំនួនពីរ គឺប្រមាណវិធីបូក និងប្រមាណវិធីគុន។ អាស្រ័យទៅតាមច្បាប់នៅក្នុងភាសា Python ប្រមាណវិធីត្រូវធ្វើឡើង ដោយគោរពទៅតាមអាទិភាពរបស់ operator ។ ពោលគឺប្រមាណវិធីគុន ត្រូវធ្វើឡើងមុនប្រមាណវិធីបូក។
អាទិភាពនៃ operator នៅក្នុង expression មិនមែនជារឿងដែលយើងមិនដែលជួបប្រទះនោះទេ យើងបានដឹងតាំងតែពីនៅវិទ្យាល័យមកម្លេះថា នៅក្នុងកន្សោមពីជគណិត សញ្ញាលេខគុន មានអាទិភាពជាងសញ្ញាលេខបូក។ ម៉្យាងទៀត នៅក្នុងកន្សោមពីជគណិត បើសិនណាជាយើងចង់ផ្តល់អាទីភាពអោយទៅប្រមាណវិធីណាមួយ យើងត្រូវប្រើសញ្ញារង្វង់ក្រចក នៅអមសងខាងប្រមាណវិធីនោះ។ ដូចគ្នាដែរ នៅក្នុងភាសា Python បើសិនជាយើងចង់ផ្តល់អាទិភាពអោយទៅប្រមាណវិធីណាមួយ យើងក៏ត្រូវប្រើសញ្ញារង្វង់ក្រចក នៅអមសងខាងប្រមាណវិធីនោះដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
sale = 1000 buy = 900 fee = 300 print((sale + buy) * fee)
មួយវិញទៀត យើងសង្កេតឃើញថា គ្រប់ការយកចំនួនគត់ផ្សេងៗមកធ្វើប្រមាណវិធី គឺជាការបង្កើតវត្ថុថ្មីផ្សេងទៀត វត្ថុដើមដែលត្រូវបានយកមកធ្វើប្រមាណវិធី មិនត្រូវបានកែប្រែឬបាត់បង់ឡើយ៕