នៅក្នុងកញ្ចប់ Flask ការបញ្ចូលទិន្នន័យទៅក្នុងទំព័រ HTML ណាមួយ ត្រូវធ្វើឡើងដោយការយក function ឈ្មោះ render_template() មកប្រើ ដោយផ្តល់អោយ function នេះនូវ argument ដែលជាឈ្មោះរបស់ឯកសារ HTML ដែលត្រូវយកមកបញ្ចូលទិន្នន័យ និងទិន្នន័យចាំបាច់សំរាប់បញ្ចូលទៅក្នុងឯកសារនោះ។ ក៏ប៉ុន្តែ ឯកសារដែលត្រូវយកមកបញ្ចូលទិន្នន័យនោះ ចាំបាច់ត្រូវស្ថិតនៅក្នុងថតមួយមានឈ្មោះថា «templates» និងដែលត្រូវស្ថិតនៅក្នុងថតជាមួយនឹងឯកសារដែលជាកម្មវិធីមេ ឧទាហរណ៍ដូចជាឯកសារឈ្មោះ index.py ជាដើម។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
បន្ទាត់លេខ 9 នៃកម្មវិធីខាងលើ បង្ហាញពីការយក method ឈ្មោះ render_template() មកប្រើ រួមនឹងការបញ្ជូនទិន្នន័យដែលជា dictionary {'title':'Blog Title'} ទៅអោយឯកសារ index.html មាននៅក្នុងថត templates ។
ចំណែកឯនៅលើបន្តាត់លេខ 5 ក្នុងឯកសារ index,html វិញ បង្ហាញពីការប្រើប្រាស់ភាសា Jinja2 ក្នុងការបញ្ចូលទិន្នន័យចូលទៅក្នុងឯកសារឈ្មោះ index.html នៅត្រង់កន្លែងដែលមានការសរសេរថា {{data.title}} ។
Jinja2 គឺជាភាសាពិសេសម៉្យាងដែលមាននៅក្នុងកញ្ចប់ Flask និងដែលត្រូវប្រើប្រាស់សំរាប់បញ្ចូលទិន្នន័យនិងសរសេររៀបចំបង្កើតទំព័រ HTML ទាំងឡាយ មុននឹងបញ្ជូនឯកសារទាំងនោះទៅកាន់ browser របស់អ្នកប្រើប្រាស់៕
#c:\flask\index.py
from flask import Flask
app = Flask(__name__)
from flask import render_template
@app.route('/')
def index():
return render_template('index.html', data={'title':'Blog Title'})
<!DOCTYPE html>
<html>
<body>
<h1>{{data.title}}</h1>
</body>
</html>
Blog Title