នៅក្នុងភាសា Python យើងអាចបង្កើត function មួយ ដែលនៅក្នុងនោះអាចមាន parameter ធម្មតា parameter មានផ្កាយមួយ និង parameter មានផ្កាយពីរ ដោយធ្វើដូចខាងក្រោមនេះ៖
1 2 3 4 5 6 | def pack_argument(arg, * args, * * kargs): print (arg) print (args) print (kargs) pack_argument( 100 , 1000 , 900 , sale = 1000 , buy = 900 ) |
1 2 3 | 100 (1000, 900) {'sale': 1000, 'buy': 900} |
អាស្រ័យទៅតាមក្បួនច្បាប់នៅក្នុងភាសា Python នៅពេលបង្កើត function, parameter ធម្មតាត្រូវនៅមុខ parameter មានផ្កាយមួយ ដែលខ្លួនវាផ្ទាល់ត្រូវនៅមុខ parameter មានផ្កាយពីរ។
យ៉ាងណាម៉ិញ នៅក្នុងការផ្តល់ argument អោយទៅ function, argument ធម្មតាដែលជា positional argument ត្រូវនៅមុខ keyword argument ។
ស្រដៀងគ្នាដែរ នៅពេល call function យើងត្រូវផ្តល់ positinal argument នៅមុខ argument បានមកដោយការបំបែកកំរង tuple ដែលត្រូវនៅមុខ keyword argument បានមកដោយការបំបែកកំរង list ៕
1 2 3 4 5 6 7 8 9 10 11 | money_list = [ 2000 , 1500 ] money_dict = { 'sale' : 1000 , 'buy' : 900 } def cash(total, remain, spending, sale = 0 , buy = 0 ): print (total) print (remain) print (spending) print (sale) print (buy) cash( 10000 , * money_list, * * money_dict) |
1 2 3 4 5 | 10000 2000 1500 1000 900 |