បើយើងលើកយកបញ្ហាដោះស្រាយរកប្រាក់ចំណេញមកវិភាគមើលម្តងទៀត យើងនឹងឃើញថា ដើម្បីរកប្រាក់ចំណេញ យើងត្រូវមានព័ត៌មានពីរគឺ ថ្លៃលក់ និង ថ្លៃទិញ ពីព្រោះប្រាក់ចំណេញ គឺជាផលដករវាង ថ្លៃលក់ និង ថ្លៃទិញ។ នៅក្នុងការសរសេរកម្មវិធីកំព្យូទ័រ ព័ត៌មានចាំបាច់សំរាប់យកមកដោះស្រាយបញ្ហាត្រូវហៅថា ទិន្នន័យ (data) ។ ដូចនេះ ការដោះស្រាយបញ្ហារកប្រាក់ចំណេញ គឺជាការយកទិន្នន័យដែលជា ថ្លៃលក់ និងទិន្នន័យដែលជា ថ្លៃទិញ មកធ្វើប្រមាណវិធីដក។
មួយវិញទៀត នៅក្នុងការសរសេរកម្មវិធីជាភាសា Python ដើម្បីអោយមានទិន្នន័យចាំបាច់ទាំងនោះ យើងត្រូវតែសរសេរចេញបញ្ជាតំរូវអោយកំព្យូទ័រ បង្កើតទិន្នន័យទាំងនោះទុកនៅក្នុង សតិ (memory) របស់វាផ្ទាល់តែម្តង។ ហើយការសរសេរកម្មវិធីបង្កើតទិន្នន័យផ្សេងៗ នៅក្នុងភាសា Python គឺត្រូវធ្វើឡើង ដូចខាងក្រោមនេះ
1 | 1000 |
ដោយហេតុថា នៅក្នុងភាសា Python ផ្នែកនៃសតិរបស់កំព្យូទ័រ ដែលមានព័ត៌មាននៅក្នុងនោះ ត្រូវហៅថា វត្ថុ (object) ដូចនេះការសរសេរថា 1000 គឺជាបង្កើតវត្ថុលេខ 1000 មួយ៕