នៅពេលដែលទំព័រ HTML ណាមួយត្រូវបើកឡើង បើសិនជានៅក្នុងឯកសារនោះ មានការបញ្ចូលឯកសារ CSS និងឬមានកូដ CSS នៅក្នុងនោះ browser នឹងបង្កើតរូបរាងទំព័រ HTML អាស្រ័យទៅតាមកូដ CSS ។ ហើយការបញ្ចូលកូដ CSS ចូលទៅក្នុងទំព័រ HTML អាចត្រូវធ្វើឡើងតាម ៣ របៀបគឺ inline, internal, external ។
អាស្រ័យហេតុនេះ កន្លងមក យើងបានប្រើប្រាស់វិធីបញ្ចូលកូដ CSS ចូលទៅក្នុងទំព័រ HTML តាមរបៀប internal ដោយសរសេរកូដ CSS នៅក្នុង tag <style> ដែលខ្លួនវាត្រូវស្ថិតនៅក្នុង <head>
<!DOCTYPE html> <html> <head> <meta charset="UTF-8"/> <meta name="viewport" content="width=device-width, initial-scale=1.0"/> <title>Adding CSS to HTML</title> <style> body { background-color: linen; } h1 { color: maroon; margin-left: 40px; } </style> </head> <body>This is a heading
This is a paragraph.
</body> </html>
This is a heading
This is a paragraph.
មួយវិញទៀត យើងគួររំលឹកឡើងវិញថា យើងធ្លាប់បានប្រើប្រាស់ attribute style នៅក្នុង element មួយចំនួន ក្នុងគោលបំណងកែច្នៃរចនា element ទាំងនោះអោយមានទំរង់និងសភាពលក្ខណៈផ្សេងៗដែលយើងចង់បាន។ តាមការពិត ការធ្វើតាមរបៀបនេះ ត្រូវគេចាត់ទុកថា ជាការបញ្ចូលកូដ CSS ទៅក្នុងឯកសារ HTML តាមរបៀប inline ។
<!DOCTYPE html> <html> <head> <meta charset="UTF-8"/> <meta name="viewport" content="width=device-width, initial-scale=1.0"/> <title>Adding CSS to HTML</title> </head> <body>This is a heading
This is a paragraph.
</body> </html>
This is a heading
This is a paragraph.
លើសពីនេះទៀត នៅមានវិធីមួយទៀត ក្នុងការបញ្ចូលកូដជាភាសា CSS ចូលទៅក្នងុទំព័រ HTML ។ វិធីនោះគឺការបញ្ចូលឯកសារ CSS ដាច់ដោយឡែកមួយចូលទៅក្នុងទំព័រ HTML ដោយប្រើប្រា់ស់ element <link> នៅក្នុង element <head> នៃទំព័រ HTML ។
<!DOCTYPE html> <html> <head> <meta charset="UTF-8"/> <meta name="viewport" content="width=device-width, initial-scale=1.0"/> <title>Adding CSS to HTML</title> </head> <body>This is a heading
This is a paragraph.
</body> </html>
This is a heading
This is a paragraph.
សរុបមក យើងមានវិធី ៣ យ៉ាងក្នុងការបញ្ជូលកូដជាភាសា CSS ចូលទៅក្នុងឯកសារ HTML ទាំងឡាយ។ មួយវិញទៀត យើងអាចប្រើប្រាស់វិធីទាំង ៣ យ៉ាងនេះព្រមជាមួយគ្នាតែម្តង ក្នុងបញ្ចូលកូដ CSS ចូលទៅក្នុងឯកសារ HTML ។ ហើយក្នុងករណីដែលមានកូដជាន់គ្នា កូដinline មានអាទិភាពជាងគេ។ ហើយចំពោះកូដ internal និង external វិញ អាទិភាពគឺអាស្រ័យទៅតាមលំដាប់លំដោយរបស់វា ពោលគឺកូដនៅក្រោមគេ មានអាទិភាពជាងគេ។