យើងបានដឹងរួមមកហើយថា យើងចាំបាច់ត្រូវបំផ្លែងទិន្នន័យដែលជាសំណុំផ្សេងៗនៅក្នុងភាសា JS អោយទៅជាប្រយោគដែលជាវត្ថុ JSON ជាមុនសិន មុននឹងបញ្ជូនទិន្នន័យទាំងនោះទៅលើ server ។ យន្តការនេះត្រូវហៅថា serialization ដែលទាមទារអោយយើងចាំបាច់ត្រូវប្រើប្រាស់ក្បួនមានស្រាប់ JSON.strignify() ដោយធ្វើដូចខាងក្រោមនេះ៖
ក្រៅពីសំណុំ យើងក៏អាចយកវត្ថុដែលជាកំរងនៅក្នុងភាសា JS មកកែអោយទៅជាវត្ថុ JSON បានដែរ ដោយធ្វើដូចខាងក្រោមនេះ៖
យើងក៏អាចយកវត្ថុដែលជាកាលបរិច្ឆេទនៅក្នុងភាសា JS មកកែអោយទៅជាវត្ថុ JSON បានដែរ។
វត្ថុដែលជាក្បួននៅក្នុងភាសា JS ក៏អាចត្រូវកែអោយទៅជាវត្ថុ JSON បានដែរ ដោយកែវត្ថុដែលជាក្បួននោះ អោយទៅជាប្រយោគជាមុនសិន។
var myObj = {name: "John", age: 31, city: "New York", 1:"Number 1"};
var myJSON = JSON.stringify(myObj);
console.log(myJSON);
ក្រៅពីសំណុំ យើងក៏អាចយកវត្ថុដែលជាកំរងនៅក្នុងភាសា JS មកកែអោយទៅជាវត្ថុ JSON បានដែរ ដោយធ្វើដូចខាងក្រោមនេះ៖
var arr = [ "កុសល", "ចន្ទ្រា", "Sally", "Jane" ]; var myJSON = JSON.stringify(arr); console.log(myJSON);
យើងក៏អាចយកវត្ថុដែលជាកាលបរិច្ឆេទនៅក្នុងភាសា JS មកកែអោយទៅជាវត្ថុ JSON បានដែរ។
var obj = { name: "កុសល", today: new Date(), city : "ភ្នំពេញ" };
var myJSON = JSON.stringify(obj);
console.log(myJSON);
វត្ថុដែលជាក្បួននៅក្នុងភាសា JS ក៏អាចត្រូវកែអោយទៅជាវត្ថុ JSON បានដែរ ដោយកែវត្ថុដែលជាក្បួននោះ អោយទៅជាប្រយោគជាមុនសិន។
var obj = { name: "កុសល", age: function () {return 30;}, city: "New York"};
obj.age = obj.age.toString();
var myJSON = JSON.stringify(obj);
console.log(myJSON);














