នៅក្នុងកម្មវិធីគេហទំព័រ ទំនាក់ទំនងរវាង browser និង server ត្រូវធ្វើឡើងដោយគោរពទៅតាមកិច្ចព្រមមួយចំនួន ដែលនៅក្នុងនោះ កិច្ចព្រមព្រៀង HTTP (Hypertext Transfer Protocol) ដើរតួនាទីដ៏សំខាន់មួយ។ ពោលគឺនៅពេលដែល browser ធ្វើសំណើរដើម្បីសុំទិន្នន័យនានាពី server, browser ត្រូវផ្តល់ព័ត៌មានចាំបាច់មួយចំនួន អោយទៅ server ដែលត្រូវធ្វើការឆ្លើយតបមកវិញ ដោយផ្តល់ព័ត៌មានចាំបាច់មួយចំនួនរួមនឹងទិន្នន័យដែល browser ចង់បាន។
ពត៌មានចាំបាច់សំរាប់ភ្ជាប់ទំនាក់ទំនងរវាង browser និង sever ដោយគោរពទៅតាមកិច្ចព្រមព្រៀង HTTP ត្រូវគេអោយឈ្មោះជា HTTP header ដែលត្រូវធ្វើឡើងដោយស្វ័យប្រវត្តិរវាងភាគី browser និង server ។ ក៏ប៉ុន្តែ បើសិនជាយើងចង់ឃើញព័ត៌មានដែលជា HTTP header នេះ យើងអាចប្រើប្រាស់វិធីឈ្មោះ getAllResponseHeaders() ស្រង់យកព័ត៌មាននេះបាន។
var xhttp = new XMLHttpRequest(); xhttp.onreadystatechange = function() { if (this.readyState == 4 && this.status == 200) { alert(this.getAllResponseHeaders()); } }; xhttp.open("GET", "ajax_info.txt", true); xhttp.send();បើយើងចង់ស្រង់យកព័ត៌មានណាមួយដ៏ជាក់លាក់ពីក្នុង HTTP header នេះ យើងចាំបាច់ត្រូវយកវិធីឈ្មោះ getResponseHeader() មកប្រើ ដោយធ្វើដូចខាងក្រោមនេះ៖
var xhttp = new XMLHttpRequest(); xhttp.onreadystatechange = function() { if (this.readyState == 4 && this.status == 200) { alert(this.getResponseHeader("Last-Modified")); } }; xhttp.open("GET", "ajax_info.txt", true); xhttp.send();ក្រៅពីការចំលងយកព័ត៌មានពី HTTP header មកពិនិត្យមើល យើងក៏អាចធ្វើការកំណត់ព័ត៌មាននៅក្នុងនោះបានដែរ ដោយប្រើប្រាស់វិធីឈ្មោះ setRequestHeader ដូចខាងក្រោមនេះ៖
xhttp.open("POST", "demo_post.asp", true); xhttp.setRequestHeader("Content-type", "application/x-www-form-urlencoded"); xhttp.send("fname=Henry&lname=Ford");