Getter និង Setter គឺជាវិធីពិសេសមានឈ្មោះដូចគ្នា ប្រើប្រាស់សំរាប់បង្កើតនិងឬយកទិន្នន័យផ្សេងៗនៅក្នុងថ្នាក់មកប្រើការ។ នៅក្នុងការបង្កើតវិធីទាំងនោះ យើងចាំបាច់ត្រូវប្រើពាក្យពិសេសថា get និង set នៅខាងមុខឈ្មោះរបស់វិធីទាំងនោះ។ មួយវិញទៀត ទោះបីជាវាជាវិធីនិងមានឈ្មោះដូចគ្នាមែន តែការយកវិធីណាមួមកប្រើគឺអាស្រ័យទៅបរិបទ គឺថា បើសិនជាក្នុងបរិបទស្រង់យកទិន្នន័យមកប្រើ វិធី getter នឹងយកមកប្រើ តែបើក្នុងករណីកំណត់តំលៃទិន្នន័យ វិធី setter នឹងយកមកប្រើ។ មួយវិញទៀត ទោះបីជាវាជាវិធីនៅក្នុងថ្នាក់ក៏ ដោយ ក៏ការយកវិធីទាំងនោះមកប្រើ គឺដូចគ្នាទៅនឹងការយកទិន្នន័យនៅក្នុងថ្នាក់មកប្រើ ដោយមិនចាំបាច់មានសញ្ញារង្វង់ក្រចកឡើយ។