ដូចគ្នាទៅនឹងការបញ្ជូនទិន្នន័យពី browser ទៅលើ serer ដែរ ទិន្នន័យទាំងឡាយដែល server បញ្ជូនមកកាន់ browser ក៏មានទំរង់ជាវត្ថុ JSON ដូចគ្នា។ ដូចនេះ យើងចាំបាច់ត្រូវកែទិន្នន័យទាំងនោះអោយទៅជាវត្ថុនៅក្នុងភាសា JS ទើបអាចយកវាទៅប្រើការនៅក្នុងកម្មវិធីជាភាសា JS បាន។ 
ការកែប្រែទិន្នន័យពីវត្ថុ JSON អោយទៅជាវត្ថុនៅក្នុងភាសា JS ត្រូវគេហៅជាភាសាអង់គ្លេសថា deserialization ដោយការប្រើប្រាស់វិធីមានស្រាប់ឈ្មោះ JSON.parse() ដូចខាងក្រោមនេះ៖
ចំពោះការកែប្រែកាលបរិច្ឆេទមានប្រភេទជាប្រយោគនៅក្នុងវត្ថុ JSON អោយទៅជាវត្ថុមានប្រភេទជាកាលបរិច្ឆេទនៅក្នុងភាសា JS អាចត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
ចំពោះការកែប្រែក្បួននៅក្នុងវត្ថុ JSON អោយទៅជាក្បួននៅក្នុងភាសា JS ត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
ការកែប្រែទិន្នន័យពីវត្ថុ JSON អោយទៅជាវត្ថុនៅក្នុងភាសា JS ត្រូវគេហៅជាភាសាអង់គ្លេសថា deserialization ដោយការប្រើប្រាស់វិធីមានស្រាប់ឈ្មោះ JSON.parse() ដូចខាងក្រោមនេះ៖
var myJSON =  `{"name":"កុសល់", "age": 31, "city": "New York", "1":"Number 1"}`;
var myObj = JSON.parse(myJSON);
     
console.log(myObj);
ចំពោះការកែប្រែកាលបរិច្ឆេទមានប្រភេទជាប្រយោគនៅក្នុងវត្ថុ JSON អោយទៅជាវត្ថុមានប្រភេទជាកាលបរិច្ឆេទនៅក្នុងភាសា JS អាចត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
var text = '{ "name":"កុសល", "birth":"1986-12-14", "city":"ភ្នំពេញ"}';
var obj = JSON.parse(text);
obj.birth = new Date(obj.birth);
console.log(obj.birth);
ចំពោះការកែប្រែក្បួននៅក្នុងវត្ថុ JSON អោយទៅជាក្បួននៅក្នុងភាសា JS ត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
 var text = '{ "name":"John", "age":"function () {return 30;}", "city":"New York"}';
 var obj = JSON.parse(text);
 obj.age = eval("(" + obj.age + ")");
 console.log(obj.age);


 
 
 
 
 












