ទិន្នន័យ cookie

ទិន្នន័យ cookies គឺ​ជា​ព័ត៌មាន​មួយចំនួន​តូច ដែល​ browser រក្សា​ទុក​នៅ​ក្នុង​កំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ ​ជា​កំណត់​ហេតុ​នៃ​ការប្រើប្រាស់ browser មាន​ដូច​ការចូល​មើល​គេហទំព័រ​ផ្សេង​ៗ​ និង​ព័ត៌មាន​ស្តី​ពី​ការបំពេញ​ទំរង់​បែបបទ​មាន​ដូច​ជា username, password, និង លេខ credit-card ជាដើម​។

នៅ​ក្នុង​កម្មវិធី​គេហទំព័រ​ជាក់ស្តែង ទិន្នន័យ cookie នៅ​ក្នុង​ browser ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​អោយ server ដឹង​ថា តើ browser របស់​អ្នក​ប្រើប្រាស់​ណា​ខ្លះ​ដែល​បាន​បំពេញ​ទំរង់​បែបបទ​មាន​ឈ្មោះ​អ្នក​ប្រើប្រាស់​និង​ពាក្យ​សំងាត់​ចូល​ទៅ​ក្នុង​ទំព័រ​ពិសេស (loggin) ​របស់​គេហទំព័រ​នៅ​លើ server ។ ហើយ​ព័ត៌មាន cookie ទាំងនោះ​អាច​ធ្វើ​អោយ server មាន​លទ្ធភាព​ផ្តល់​ការអនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់ browser ​ដែល​បាន​បញ្ចូល​ពាក្យ​សំងាត់ ​អាច​ចេញ​ចូល​ទំព័រ​ពិសេស​នោះ​បាន​ដោយ​សេរី ក្នុង​រយពេល​កំណត់​ដ៏​ខ្លី​ណា​មួយ ឬ​គ្មាន​រយពេល​កំណត់ ដូច​ជា server របស់​បណ្តាញ​សង្គម​ Facebook ជាដើម​។

ទន្ទឹម​នឹង​ចំនុច​វិជ្ជមាន ព័ត៌មាន cookie ក៏​បង្ករ​អោយ​មាន​ផល​អវិជ្ចមាន​ផង​ដែរ ពីព្រោះ​តាម​រយ​ព័ត៌មាន cookie ជនខិលខូច​ក៏​អាច​លួច​យក​ព័ត៌មាន​ស្តី​ពី​ពាក្យ​សំងាត់​និង​ឬ​លេខ​ប័ណ្ណ​ធនាគារ​នៅ​ក្នុង browser របស់​អ្នក​ប្រើប្រាស់​ទាំងឡាយ​បាន​ដែរ​។

អាស្រ័យហេតុនេះ សំណួរ​មួយ​បាន​ចោទ​ឡើង​ថា តើ​ត្រូវ​លុប​បំបាត់​មិន​អោយ​មាន​ព័ត៌មាន cookie ឬ​យ៉ាងណា​។ ហើយ​បើ​សិន​ជា​លុប​បំបាត់​លែង​អោយ​មាន​ព័ត៌មាន cookie នោះ កម្មវិធី​គេហទំព័រ​នៅ​លើ server ទាំងឡាយ នឹង​គ្មាន​មធ្យោបាយណា​នឹង​ធ្វើ​ការកត់​សំគាល់​ browser របស់​អ្នក​ប្រើប្រាស់​ដែល​បាន​បញ្ចូល​ពាក្យ​សំងាត់​ចូល​ទៅ​ក្នុង​ទំព័រ​ហាមឃាត់​របស់​គេហទំព័រ​នៅ​លើ server បាន​ឡើយ​។

ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​និង​សភាពអឺរ៉ុប បាន​រក​ឃើញ​មធ្យោបាយ​មួយ​ដោះស្រាយ​បញ្ហា​ព័ត៌មាន cookie នេះ ដោយ​បាន​បង្កើត​ច្បាប់​អោយ​អ្នក​សរសេរ​កម្មវិធី​គេហទំព័រ​ទាំងឡាយ​ត្រូវ​សុំ​ការយល់ព្រម​ពី​អ្នក​ប្រើប្រាស់​ជាមុន​សិន​ មុន​នឹង​រក្សាព័ត៌មាន​ទាក់ទង​នឹង​អ្នក​ប្រើប្រាស់​ទុក​ជា​ព័ត៌មាន cookie នៅ​ក្នុង browser របស់​ពួក​គេ​។

ដោយឡែក នៅ​ក្នុង​កម្មវិធី​ជា​ភាសា JS ការស្រង់​យក លុប និង បង្កើត​ព័ត៌មាន cookie ​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖