នៅក្នុងភាសា JS ជំនាន់ទី ៦ នៅមានបច្ចេកទេសថ្មីមួយទៀតដែលអនុញ្ញាតអោយយើងអាចយកក្បួនខ្នាតនៅក្នុងឯកសារ JS មួយ មកប្រើប្រាស់នៅក្នុងឯកសារ JS មួយទៀតបានតាមចិត្ត ដោយប្រើពាក្យពិសេសថា export និង import ដូចខាងក្រោមនេះ៖
//c:\JS\script.js
function display(){
console.log("នេះជាសាស្ត្រាមួយ!");
}
function hello(){
console.log('សូមស្វាគមន៍');
}
export {display,hello};
<!DOCTYPE html>
<html>
<head>
</head>
<body style="font:14px/1.5 'Odor Mean Chey'">
</body>
</html>
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏កម្មវិធីខាងលើនេះអាចដំណើរការទៅបាន តែនៅលើ server ណាមួយតែប៉ុណ្ណោះ។ ហើយនៅក្នុងការបង្កើត server សំរាប់កម្មវិធីនេះ អាចត្រូវធ្វើឡើងតាមរយៈផ្នែកទន់នៃភាសា Python ដោយចូលទៅក្នុងថតដែលមានឯកសារ index.html និងសរសេរនៅលើបង្អួចខ្មៅថា៖
python -m http.server 9000















