ផ្ទាំង​គំនូរ canvas

យើង​បាន​ដឹង​រួច​មក​ហើយ​ថា បច្ចេកវិទ្យា HTML5 បាន​ផ្តល់​លទ្ធភាព​អោយ​យើង​យ៉ាង​ពេញ​លេញ ក្នុង​ការបង្កើត​រូបភាព​ទ្វេមាត្រ (2 dimensions) និង​រូបភាព​ត្រី​មាត្រ (3 dimensions) ។ ក៏ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា ​គំនូរ​ទ្វេមាត្រ (2D) និង​គំនូរ​ត្រីមាត្រ (3D) ជា​ផ្នែក​មួយ​នៃ​វិទ្យាសាស្ត្រ​កំព្យូទ័រ ដែល​ជា​ភាសា​អង់គ្លេស​ គេ​ហៅ​ថា computer graphic ។ ហើយ​បើ​សិន​ជា​យើង​ធ្វើការ​សិក្សា​ពី​គំនូរ​កំព្យូទ័រ​នេះ​អោយ​បាន​ដិតដល់ យើង​នឹង​មាន​សមត្ថភាព​ពេញ​លេញ​អាច​បង្កើត​គំនូរ​បច្ចេកទេស ខ្សែ​ភាពយន្ត​គំនូរ​ជីវចល និង​ឬ​ល្បែង​កំព្យូទ័រ ​នៅ​លើ browser បាន​យ៉ាងងាយ​ស្រួល​ជាទី​បំផុត​។

ជាកិច្ច​ចាប់​ផ្តើម យើង​នឹង​ធ្វើ​ការសិក្សា​ពី​គំនូរ​ទ្វេមាត្រ (2D) ដែល​នឹង​ត្រូវ​គូរឡើង​នៅ​លើ​ធាតុ HTML មួយ​មាន​ឈ្មោះ​ថា <canvas> ដែល​អនុញ្ញាត​អោយ​យើង​អាច​គូរ​គំនូរ​កំព្យូទ័រ​បាន​គ្រប់​ប្រភេទ ទាំង​គំនូរ​ទ្វេមាត្រ (2D) ទាំងគំនូរ​ត្រី​មាត្រ (3D) ។

យ៉ាងណាម៉ិញ យើង​អាច​ប្រៀប​ប្រដូច​ធាតុ <canvas> ​ទៅ​នឹង​ផ្ទាំង​ក្រណាត់​ស​របស់​ជាង​គំនូរ​ទាំងឡាយ​ដែល​តែង​តែ​គូរ​រំលេច​ពណ៌​នៃ​រូបភាព​ផ្សេង​ៗ​នៅ​លើ​ផ្ទាំង​ក្រណាត់​នោះ​។ នៅ​ក្នុង​ភាសា HTML ការបង្កើត​ផ្ទាំង​គំនូរ canvas ត្រូវ​ធ្វើ​ឡើង​ដូច​ខាង​ក្រោម​នេះ៖



ហើយ​ដើម្បី​គូរ​រូប​ផ្សេង​ៗ​នៅ​លើ​ផ្ទាំង​គំនូរ canvas នេះ យើង​ត្រូវ​សរសេរ​កូដ​ជា​ភាសា JS ​ដូច​ខាង​ក្រោម​៖