jQuery គឺជាកញ្ចប់នៃក្បួនខ្នាត (library) ជាភាសា JS ដ៏ល្បីល្បាញមួយ ដែលបណ្តាអ្នកសរសេរកម្មវិធីគេហទំព័រទាំងឡាយ មិនអាចមើលរំលងបានឡើយ។ សារប្រយោជន៍នៃក្បួនខ្នាត jQuery នេះ ត្រូវបានគេសង្ខេបជាពាក្យស្លោកមួយឃ្លាថា «write less, do more» មានន័យថា សរសេរខ្លី តែប្រើការបានច្រើន ឬ «និយាយតិច ធ្វើច្រើន» ។
ជារួម jQuery ជួយសំរួលដល់កិច្ចការជាច្រើនទាក់ទងនឹងការប្រើប្រាស់ភាសា JS នៅក្នុង browser ដោយការបំព្រួញការសរសេរកូដពីបួនដប់បន្ទាត់អោយមកនៅត្រឹមតែមួយបន្ទាត់។ មិនតែប៉ុណ្ណោះ jQuery បាននិងកំពុងជួយសំរួលការលំបាកទាក់ទងនឹងការយកធាតុ HTML ផ្សេងៗមកប្រើការ និង ការធ្វើសំណើរទៅ server តាមរយៈបច្ចេកទេស AJAX ជាដើម។
សរុបមក នៅក្នុងកញ្ចប់ jQuery មានក្បួនខ្នាតជាច្រើនទាក់ទងនឹង HTML/DOM manipulation, CSS manipulation, HTML event methods, Effects and animations, AJAX, Utilities ។ លើសពីនេះទៀត ក៏មាន plugins ជាច្រើនរាប់មិនអស់ផងដែរ សំរាប់កញ្ចប់ jQuery ដែលយើងអាចយកមកប្រើប្រាស់អាស្រ័យទៅតាមសេចក្តីត្រូវការជាក់ស្តែងរបស់យើង។ មួយវិញទៀត កម្មវិធី JS ដោយប្រើប្រាស់កញ្ចប់ jQuery របស់យើង នឹងអាចដំណើរការបាននៅលើគ្រប់ browser ទាំងអស់ (cross-browser) ។
ជាក់ស្តែង មានក្រុមហ៊ុន software ធំៗជាច្រើនបាននិងកំពុងប្រើប្រាស់កញ្ជប់ jQuery នេះប្រកបដោយការទុកចិត្ត មានដូចជាក្រុមហ៊ុន Google, Microsoft, IBM, Netflix ជាដើម។
ជាកិច្ចចាប់ផ្តើម ដើម្បីអាចប្រើប្រាស់កញ្ចប់ jQuery បាន យើងចាំបាច់ត្រូវទាញយកកញ្ចប់នេះពីអាស័យដ្ឋានមួយចំនួន មានដូចជា jQuery.com ជាដើម។ បន្ទាប់មកទៀត យើងត្រូវដាក់ដំណរភ្ជាប់ទៅកាន់កញ្ចប់មួយនេះ ដោយធ្វើដូចខាងក្រោមនេះ៖
<head> </head>ជំរើសមួយទៀត ដើម្បីអាចប្រើប្រាស់កញ្ចប់ jQuery បាន គឺយើងអាចដាក់ដំណរភ្ជាប់ទៅកាន់កញ្ចប់នេះដែលមាននៅលើគេហទំព័ររបស់ក្រុមហ៊ុន Google ដោយធ្វើដូចខាងក្រោមនេះ៖
<head> </head>