កន្សោមរូបមន្ត (regular expression) អាចត្រូវយកទៅប្រើប្រាស់ក្នុងការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ (validate) ទិន្នន័យនៅក្នុងទំរង់បែបបទ ដែលនឹងត្រូវបញ្ជូនទៅលើ server ។ ពោលគឺយើងអាចបង្កើតកន្សោមរូបមន្តផ្សេងៗ ដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់មើលថា តើទិន្នន័យដែលអ្នកប្រើប្រាស់បានបញ្ចូលទៅក្នុងទំរង់បែបបទ ពិតជាត្រឹមត្រូវតាមការចង់បានរបស់ server ដែរឬទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏កម្មវិធីនៅលើ server នឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ម្តងទៀតដែរ មុននឹងទទួលយកទិន្នន័យមកពីទំរង់បែបបទទាំងឡាយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
ទំរង់បែបបទ & កន្សោមរូបមន្ត