AJAX Request

ក្រោយ​ពី​វត្ថុ​នៃ​ថ្នាក់ XMLHttpRequest ត្រូវ​បាន​បង្កើត​ឡើង​រួច​ហើយ យើង​អាច​ធ្វើ​សំណើរ​នានា ទៅ​កាន់ server បាន ដោយ​ប្រើប្រាស់​វិធី​ឈ្មោះ open() និង send() របស់​ថ្នាក់ XMLHttpRequest ដូច​ខាង​ក្រោម​នេះ៖
var xhttp = new XMLHttpRequest();
xhttp.open("GET", "ajax_info.txt", true);
xhttp.send();
នៅ​លើ​បន្ទាត់​លេខ 2 គឺ​ជា​ការយក​វិធី​ឈ្មោះ open() មក​ប្រើ ក្នង​គោល​បំណង​រៀប​ចំ​សំណើរ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់ server ដោយ​វិធី​ឈ្មោះ send() ។

នៅ​ក្នុង​សំណើរ​នេះ ដំណឹង​ដែល​ជា​ពាក្យ​ថា GET គឺ​ជា​ប្រភេទ​នៃ​សំណើរ ហើយ​ដំណឹង​ដែល​ជា "ajax_info.txt" គឺ​ជា​ឯកសារ​ដែល​ត្រូវ​ស្នើរ​អោយ sever បញ្ជូន​មក ចំណែក​ដំណឹង​ជា true វិញ​គឺ​ជា​កត្តា​កំណត់​អោយ​សំណើរ​មាន​លក្ខណៈ​ជា asynchronous បើ​ពុំ​នោះ​សោត​ទេ សំណើរ​នឹង​មាន​លក្ខណជា synchronous ។

មួយវិញទៀត ប្រភេទ​នៃ​សំណើរ​អាច​មានពីរ​ប្រភេទ​គឺ GET និង POST ដែល​អាច​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​បាន​ដូច​គ្នា​នៅ​ក្នុង​គ្រប់​ករណី​ទាំងអស់​។ ក៏ប៉ុន្តែ គេ​និយម​ប្រើប្រាស់​សំណើរ​ប្រភេទ POST នៅ​ពេល​គេ​ត្រូវការ​បញ្ជូន​ទិន្នន័យ​ទៅ​កាន់ server ហើយ​សំណើរ​ប្រភេទ GET នៅ​ពេល​គេ​ចង់​បាន​ទិន្នន័យ​ពី server ។

យ៉ាងណាម៉ិញ បើសិន​ជា​យើង​ចង់​បញ្ជូន​ទិន្នន័យ​ទៅ​កាន់ server ដោយ​ប្រើប្រាស់​សំណើរ​ប្រភេទ GET យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖
var xhttp = new XMLHttpRequest();
xhttp.open("GET", "ajax_info.php?fname=Henry&lname=Ford", true);
xhttp.send();
សំរា់ប​សំណើរ​ប្រភេទ POST វិញ ការបញ្ជូន​ទិន្នន័យ​សំរាប់​ឯកសារ​ណាមួយ​នៅ​លើ server ត្រូវ​ធ្វើ​ឡើង​ដូច​ខាង​ក្រោម​នេះ៖
xhttp.open("POST", "ajax_info.php", true);
xhttp.setRequestHeader("Content-type", "application/x-www-form-urlencoded");
xhttp.send("fname=Henry&lname=Ford");