សំណើរដែលជាអាស័យដ្ឋានរបស់ទំព័រទាំងឡាយនៅក្នុងកម្មវិធីគេហទំព័រ ជួនកាលត្រូវភ្ជា់ប់មកជាមួយនូវប៉ារ៉ាមែតមួយចំនួន (parameter) តាមរយៈសញ្ញា ? និងសញ្ញា & សំរាប់អោយកម្មវិធីគេហទំព័រស្រង់យកទៅប្រើប្រាស់និងឬកែច្នៃ អោយទៅជាព័ត៌មានផ្សេងៗ។ ជាទូទៅ parameter ទាំងនោះមានទំរង់ដូចគ្នាទៅនឹងធាតុគូនៅក្នុងវត្ថុដែលជាវចនានុក្រមនៅក្នុងភាសា Python ។ ពោលគឺនៅក្នុង parameter ទាំងនោះ ក៏មានធាតុគូដែលពាក្យនៅខាងដើមសញ្ញាស្មើគឺជាកូនសោ និងពាក្យនៅខាងចុងគឺជាតំលៃ។
ដោយឡែក នៅក្នុងកម្មវិធី CherryPy ការស្រង់យក parameter ទាំងនោះ ត្រូវធ្វើឡើងដោយស្វ័យប្រវត្តិ ហើយតំលៃរបស់ parameter ត្រូវផ្តល់ទៅអោយ parameter ដែលមានឈ្មោះដូចគ្នានៅវិធីដែលត្រូវយកប្រើ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
import cherrypy
class UrlParameter(object):
@cherrypy.expose
def index(self):
return "ស្វាគមន៍មកកាន់កម្មវិធី CherryPy!"
@cherrypy.expose
def greet(self,gender,name):
if(gender == "male"):
title = "លោក"
elif(gender == "female"):
title = "កញ្ញា"
return 'សួស្តី'+ title + ' ' + name + '!'
if __name__ == '__main__':
cherrypy.quickstart(UrlParameter())















