switch (new Date().getDay()) { case 6: var text = "ថ្ងៃនេះជាសៅរ៍"; break; case 0: var text = "ថ្ងៃនេះជាថ្ងៃអាទិត្យ"; break; default: var text = "ថ្ងៃចុងសប្តាហ៍នឹងមកដល់។"; } console.log(text);
នៅលើបន្ទាត់លេខ 2 ការសរសេរថា new Date().getDay() គឺជាការប្រើប្រាស់ក្បួនខ្នាតមានស្រាប់នៅក្នុងភាសា JS ដើម្បីស្រង់យកលេខគត់តំណាងអោយថ្ងៃប្រចាំសប្តាហ៍នៅពេលដែលកម្មវិធីខាងលើត្រូវបានដំណើរការ។ ហើយបើលទ្ធផលជាលេខ 6 ដែលជាថ្ងៃសៅរ៍ ទិន្នន័យដែលជាឃ្លាមានន័យថា "ថ្ងៃនេះជាថ្ងៃសៅរ៍" នឹងត្រូវបង្កើតឡើងសំរាប់អថេរ text ។
ដូចគ្នាដែរ បើលទ្ធផលជាលេខ 0 ដែលតំណាងអោយថ្ងៃអាទិត្យ ទិន្នន័យដែលជាឃ្លាមានន័យថា "ថ្ងៃនេះជាថ្ងៃអាទិត្យ" នឹងត្រូវបង្កើតឡើងសំរាប់អថេរ text ។
តែបើលទ្ធផលជាលេខខុសពី 0 និង 6 ទិន្នន័យដែលជាឃ្លាមានន័យថា "ថ្ងៃចុងសប្តាហ៍នឹងមកដល់។" នឹងត្រូវបង្កើតឡើង សំរាប់អថេរ text ៕