យើងសង្កេតឃើញថា នៅក្នុងការធ្វើផ្លូវចូលទៅកាន់ឯកសារណាមួយនៅក្នុងផ្នែកបង្ហាញ (view) យើងចាំបាច់ត្រូវស្គាល់ឈ្មោះឯកសារនោះជាមុនសិន ទើបអាចយកឈ្មោះរបស់ឯកសារនោះ មកធ្វើផ្លូវបាន។ ក៏ប៉ុន្តែ សំណួរមួយបានចោទឡើងថា តើយើងអាចធ្វើផ្លូវចំនួនរាប់ពាន់លាន សំរាប់ចូលកាន់ឯកសារចំនួនរាប់ពាន់លាននៅក្នុងផ្នែកបង្ហាញបានដែរឬទេ?
វាពិតជាពិបាក តែមិនមានន័យថាធ្វើមិនបាននោះទេ ពីព្រោះមានមធ្យាបាយមួយសំរាប់យកមកដោះស្រាយបញ្ហានេះ។ មធ្យោបាយនោះ គឺការសរសេរកម្មវិធីតំរូវអោយ server ស្រង់យកឈ្មោះរបស់ឯកសារផ្សេងៗ មកបង្កើតជាផ្លូវចូលទៅកាន់ឯកសារទាំងនោះ នៅពេលណាដែលអ្នកចូលមើលគេហទំព័រធ្វើការស្នើសុំ។ ការបង្កើតផ្លូវចូលទៅកាន់ឯកសារនានាតាមមធ្យោបាយនេះ ត្រូវបានគេអោយឈ្មោះថាជាការបង្កើត ផ្លូវមានប៉ារ៉ាមែត្រ (routing with parameter) ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
<?php Route::get('/', function () { return view('welcome'); }); //បង្កើតផ្លូវមានប៉ារ៉ាមែត្រចូលទៅកាន់ឯកសារមានចំនួនមិនកំណត់ //មានអាស័យដ្ឋានជា http://127.0.0.1:8000/post/$id Route::get('post/{id}', function ($id) { return "Post id: ".$id; }); ?>
មួយវិញទៀត នៅពេលដែលឯកសារត្រូវបានបើក តាមរយៈផ្លូវមានប៉ារ៉ាមែត្រដូចខាងលើនេះ អត្តសញ្ញាណរបស់ឯកសារនឹងត្រូវចំលងជាស្វ័យប្រវត្តិទៅអោយអថេរ $id ដែលអាចត្រូវយកទៅប្រើប្រាស់ក្នុងទិសដៅផ្សេងៗទៀត៕