មុននឹងអាចទាញយកកញ្ចប់ Laravel នេះមកតំលើងនៅក្នុងកំព្យូទ័ររបស់យើងបាន យើងចាំបាច់ត្រូវតំលើងកម្មវិធី Composer ជាមុនសិន ដោយចូលទៅកាន់គេហទំព័រមួយនេះ៖ https://getcomposer.org/download/ ។ នៅពេលតំលើង កម្មវិធី Composer នឹងសុំអោយយើងជ្រើសរើសយកភាសា PHP ណាមួយយកមកប្រើសំរាប់ដំណើរការអនាគតកម្មវិធី Laravel របស់យើង ហើយយើងអាចធ្វើការជ្រើសរើសមានជាឧទាហរណ៍ ដូចនៅក្នុងរូបខាងក្រោមនេះ៖
បន្ទាប់មកទៀត ដើម្បីតំលើង Laravel Framework យើងគ្រាន់តែសរសេរនៅលើបង្អួចខ្មៅថា៖
composer create-project --prefer-dist laravel/laravel myappLaravel Framework នឹងត្រូវទាញយកមកពីលើបណ្តាញ Internet និងតំលើងនៅក្នុងកំព្យូទ័ររបស់យើងជាស្វ័យប្រវត្តិ។ ហើយថតមួយមានឈ្មោះថា myapp នឹងត្រូវបង្កើតឡើងដែលនៅក្នុងមានឯកសារមួយចំនួនដែលជាក្បួនខ្នាតចាំបាច់ទាំងឡាយសំរា់បអោយយើងយកមកប្រើក្នុងការសរសេរកម្មវិធីគេហទំព័រដាច់ដោយឡែកមួយ។ យ៉ាងណាម៉ិញ យើងអាចប្រើប្រាស់ឈ្មោះណាក៏បានដែរក្រៅពីឈ្មោះ myapp នេះ សំរាប់ថតដែលជាកម្មវិធីគេហទំព័ររប់ស់យើង។
បន្ទាប់មកទៀត ដើម្បីដំណើរការកម្មវិធីគេហទំព័រ Laravel ដែលទើបនឹងត្រូវបានតំលើងនេះ យើងត្រូវចូលទៅក្នុងថត ដែលជាកម្មវិធី Laravel និងសរសេរនៅលើបង្អួចខ្មៅថា៖
php artisan serve