ផ្ទាំង dialog គឺជាផ្ទាំងបង្អួចដ៏តូចមួយ ប្រើប្រាស់ដើម្បីបង្ហាញព័ត៌មានឬទទួលយកព័ត៌មានពីអ្នកប្រើប្រាស់។ ចំពោះផ្ទាំង dialog សំរាប់ទទួលយកព័ត៌មានគឺជា imput dialog ដែលអាចត្រូវបង្កើតឡើងដោយប្រើប្រាស់ក្បួនមានស្រាប់ឈ្មោះ prompt() ។ ចំណែកឯផ្ទាំង dialog សំរាប់បង្ហាញព័ត៌មានវិញ គឺជា output dialog ដែលអាចត្រូវបង្កើតឡើង ដោយប្រើប្រាស់ក្បួនមានស្រាប់ឈ្មោះ alert() ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var name = prompt("សូមបញ្ចូលឈ្មោះរបស់អ្នកនៅខាងក្រោមនេះ"); alert("សួស្តី "+name+" សុខសប្បាយជាទេថ្ងៃនេះ?");នៅពេលដែលកម្មវិធីនេះដំណើរការ ផ្ទាំង dialog សំរាប់ទទួលយកព័ត៌មានដែលជា input dialog នឹងបើកឡើង ហើយពាក្យមួយឃ្លាមានន័យថា "សូមបញ្ចូលឈ្មោះរបស់អ្នកនៅខាងក្រោមនេះ" នឹងត្រូវសរសេរបង្ហាញនៅលើផ្ទាំង dialog នោះក្នុងគោលបំណងសុំអោយអ្នកប្រើប្រាស់សរសេរឈ្មោះរបស់គេនៅលើក្នុងនោះ។
ហើយនៅពេលដែលអ្នកប្រើប្រាស់សរសេរឈ្មោះគេរួចហើយនិងចុចប៊ូតុង OK ផ្ទាំង dialog សំរាប់បង្ហាញព័ត៌មាន ដែលជា output dialog នឹងបើកឡើងដើម្បីបង្ហាញនូវពាក្យមួយឃ្លាក្នុងគោលបំណងពោលពាក្យថា «សួស្តី» និងសួរសុខទុក្ខដល់អ្នកដែលបានបញ្ចូលឈ្មោះរបស់គេនៅលើ input dialog ៕