ជាក់ស្តែង ក្រុមហ៊ុន Google បានបង្កើតនូវកម្មវិធីមួយចំនួនមានដូចជា Google Docs, Google Sheets, និង Google Slides ជាដើម ដែលអាចដំណើរការបាននៅលើ browser គ្រប់ប្រភេទទាំងអស់ និងដែលមានលក្ខណៈនិងគុណភាពដូចគ្នាបេះបិទទៅនឹងកម្មវិធី Word, Exel និង PowerPoint របស់ក្រុមហ៊ុន Microsoft ។
មួយវិញទៀត ដោយហេតុថាគ្រប់កម្មវិធីនៅលើបណ្តាញទាំងអស់ត្រូវបានបង្កើតឡើងនៅលើ server ដូចនេះអ្នកប្រើប្រាស់មិនចាំបាច់ដំឡើងអ្វីឡើយ គឺមានតែ browser មួយសំរាប់បើកកម្មវិធីទាំងនោះ គឺជាការស្រេច។
យ៉ាងណាម៉ិញ បច្ចេកវិទ្យាចុងក្រោយគេ ដែលគួរអោយចាប់អារម្មណ៍ជាងគេនៅក្នុង HTML5 នោះ គឺមូលដ្ឋានទិន្នន័យ IndexedDB និង WebGL ។ ជាលទ្ធផល យើងអាចប្រើប្រាស់ក្បួនខ្នាតជាភាសា JS ទាំងឡាយ ក្នុងការបង្កើតកម្មវិធីមូលដ្ឋានទិន្នន័យដ៏ពេញលក្ខណៈផ្សេងៗ ដែលអាចដំណើរការនៅលើ browser យ៉ាងរលូន ដោយគ្មានបញ្ហាអ្វីឡើយ។
លើសពីនេះទៀត យើងក៏អាចប្រើប្រាស់ក្បួនខ្នាតជាភាសា JS របស់បច្ចេកវិទ្យា WebGL ផងដែរ ក្នុងការបង្កើតកម្មវិធី 3D graphic ដ៏ពេញលក្ខណៈទាំងឡាយ ដែលអាចដំណើរការបាននៅលើ browser ដូចជាកម្មវិធីខាងក្រោមនេះជាដើម៖
<!DOCTYPE html>
<html>
<head>
<link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
</head>
<body style="font:14px/1.5 'Odor Mean Chey'">
<canvas id="renderCanvas" style="width:100%;height:100%;touch-action:none;"></canvas>
<script>
var canvas = document.getElementById("renderCanvas");
var engine = new BABYLON.Engine(canvas, true);
var createScene = function(){
var scene = new BABYLON.Scene(engine);
var camera = new BABYLON.ArcRotateCamera("Camera", Math.PI / 2, Math.PI / 2, 2, new BABYLON.Vector3(0,0,5), scene);
camera.attachControl(canvas, true);
var light1 = new BABYLON.HemisphericLight("light1", new BABYLON.Vector3(1, 1, 0), scene);
var light2 = new BABYLON.PointLight("light2", new BABYLON.Vector3(0, 1, -1), scene);
var sphere = BABYLON.MeshBuilder.CreateSphere("sphere", {diameter:2}, scene);
return scene;
}
var scene = createScene();
engine.runRenderLoop(function(){
scene.render();
});
window.addEventListener("resize", function(){
engine.resize();
});
</script>
</body>
</html>














